បុរសជនអនាថាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះដែលគេទុកចោលមួយកន្លែងបង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៨នឹង៣០នាទីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្ទះគេទុកចោលមួយកន្លែង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។សពមាន ស្លៀកខោខូវបោយជើងវែង អាវយឺតពណ៌ខ្មៅ វ័យប្រហែល៥០ឆ្នាំ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានដើរឆ្លងកាត់មុខផ្ទះដែលគេទុកចោលក៏ប្រទះឃើញសពបុរម្នាក់ដេកស្លាប់ក៏ប្រញាប់រត់ទៅប្រាប់អ្នកជិតខាងហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើចុះមកត្រួតពិនិត្យ និងសហការជាមួយសមត្ថកិច្ចផ្នែកបច្ចេកវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ។ក្រោយពីធ្វើកោសល្យវិច័យសពរួច  សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះខាងលើស្លាប់ដោយអត់អាហារ គាំងបេះដូង ស្លាប់។

បន្ទាប់ពីសមត្ថកិច្ចបានត្រួតពិនិត្យរួចរាល់ហើយបានធ្វើកំណត់ហេតុនិងដឹកសពយកទៅតម្កល់នៅវត្តឫស្សីសាញ់ក្នុងខណ្ឌដង្កោរង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.