អាជ្ញាធរនៃប្រទេសប៊ុលហ្គារី បានបើកការស៊ើបអង្កេតលើករណីឆេះរថយន្តក្រុងដឹកអ្នកដំណើរ នៅលើផ្លូវហាយវេមួយ នាភាគខាងលិចប្រទេសប៊ុលហ្គារីនៅថ្ងៃអង្គារ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ៤៥នាក់បានស្លាប់ និង ៧នាក់រងរបួស នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋធានី សូហ្វីអា (Sofia)។

ទូរទស្សន៍ជាតិប៊ុលហ្គារី (BNT) បានចេញផ្សាយនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ថា បន្ទាប់ពីមានការរាយការណ៍លើកដំបូងថា មានអ្នកស្លាប់ចំនួន ៤៦នាក់ ឥឡូវនេះអាជ្ញាធរបាននិយាយថា វាមិនទាន់ច្បាស់ទេថា តើមនុស្ស ៤៥នាក់ ឬ ៤៦នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ខណៈនេះអាជ្ញាធរ និង សមត្ថកិច្ច កំពុងតែបន្ដការស៊ើបអង្កេតថែមទៀត។

បើតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា រថយន្ដក្រុងនេះបានដឹកអ្នកដំណើរសរុបចំនួន ៥២នាក់ ក្នុងនោះ ១២នាក់ ជាកុមារ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ក្មេងៗស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៤៥នាក់ ប៉ុន្ដែទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តើការឆេះនេះបណ្ដាលមកពីអ្វីនោះទេ៕

ប្រភព៖ CNN  

Telegram-Troryorng
Share.