ក្លិបបិសាចក្រហម Man United ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅក្នុងក្របខណ្ឌ UEFA Champion League ក្រោយយកឈ្នះ Villarreal ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Estadio de la Ceramica ក្រោមក្រសែលភ្នែកអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់។

កំណត់ត្រាខ្លះៗសម្រាប់ការប្រកួតយប់មិញនេះ៖
Cristiano Ronaldo អាចទាត់បញ្ចូលទី៥ប្រកួតជាប់ៗគ្នានៅក្នុងក្របខណ្ឌ UCL
Jadon Sancho អាចរកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ Man United
Bruno Fernandes ប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៦លើក
Michael Carrick គឺជាអ្នកចាត់ការជនជាតិអង់គ្លេសដំបូងគេ ដែលអាចដឹកនាំឈ្នះការប្រកួតលើកដំបូងឲ្យក្រុម Manchester United ចាប់តាំងពីលោក Walter Crickmer ធ្លាប់ធ្វើបានក្នុងខែវិច្ឆិកា ឆ្នាំ១៩៣១។

តារាងចំណាត់ថ្នាក់ពូល F៖
១. Man United មាន១០ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់១
២. Villarreal មាន៧ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់២
៣. Atalanta មាន៦ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ១ ស្មើ៣ និងចាញ់១
៤. Young Boys មាន៤ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២។

៦ក្រុមដែលបានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៅក្នុងក្របខណ្ឌ UCL៖
– Bayern Munich
– Juventus
– Liverpool
– Ajax
– Manchester United
– Chelsea៕

Telegram-Troryorng
Share.