កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ច មូលដ្ឋានខណ្ឌទួលគោក បានឡោមព័ន្ធទីតាំងអគារ ខុនដូ មួយកន្លែងនិងឃាត់ខ្លួនជនជាតិចិន ប្រុសស្រីជាង៥០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤និង ៤០នាទីល្ងាច ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ជនជាតិចិនទាំងជាង៥០នាក់នោះ ពាក់ព័ន្ធនឹងករណីជំពាក់លុយ និងប្រភពផ្សេងទៀត បានបង្ហើបថាជា (ករណីចាប់ជំរិត មកពីក្រុងព្រះសីហនុ)។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនជាតិចិនទាំងជាង៥០នាក់ ទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ៖មិនា

Share.