នារីម្នាក់បាន​សម្ដែងការមិនពេញចិត្តចំពោះ​សមត្ថកិច្ច​ រឿងវាស់កម្ពស់ធ្វើ​អត្តសញ្ញាណបណ្ណ​ដូចអ្នកទោស ក៏បាន​ប្រើពាក្យមិនគួរសម​ចំពោះ​​សមត្ថកិច្ច​តាមបណ្ដាញសង្គម ត្រូវ​បានសមត្ថកិច្ច​ហៅមក​វាស់កម្ពស់សាជាថ្មី។​

លោកវរសេនីយ៍ឯក​ ហួត ចាន់ធី អធិការនគរបាល​ស្រុក​​ កំពង់សិលា​ បាន​បញ្ជា​ឲ្យ​កម្លាំងជំនាញ​ចុះស្រាវជ្រាវ​ ករណីប្រើប្រាស់​ពាក្យ​សម្ដី​មិនសមរម្យ​លើ​សមត្ថកិច្ច​ នគរបាល​ស្រុក​កំពង់សិលា ខេត្តព្រះសីហនុ​ តាមបណ្ដាញ​សង្គម​ហ្វេសបុក​។​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ចាស់ឈ្មោះ​ វីស្រីហន ភេទស្រី​អាយុ១៩ឆ្នាំ​ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង​ ឃុំអូរបាកទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ប្រើប្រាស់អាខោនឈ្មោះ​ សុខ​ លីន​ និងតិកតុកឈ្មោះ​ ម៉ីម៉ីរៀល បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។​

ក្រោយពីបំពេញឯកសាររួច មន្រ្តីជំនាញ​បាន​តម្រូវ​ឲ្យ​វាស់កម្ពស់​ ស្របតាមលក្ខខណ្ឌ​ដែលត្រូវ​ផ្ដល់ តែបែរជា​ម្ចាស់​ស្នើ​សុំធ្វើ​អត្តសញ្ញាណបណ្ណ​យល់​ថា ការវាស់កម្ពស់​ហាក់ដូចជា​អ្នក​ទោស​ ក្រោយត្រឡប់​មកដល់​ផ្ទះ​វិញ​ ក៏បាន​ធ្វើ​វីដេអូ និង​បញ្ចេញរូបភាព​ ប្រើប្រាស់ពាក្យមិនសមរម្យ​លើ​សមត្ថកិច្ច​ រួច​ហើយ​បង្ហោះ​លើ​បណ្ដាញសង្គមទាំងពីរ​របស់​ខ្លួន។​

សកម្មភាពខាងលើ​នេះ សមត្ថកិច្ចជំនាញ​បាន​កោះហៅមកសួរនាំ កាលពីថ្ងៃទី​២៣ ខែវិច្ឆិកា ២០២១ ហើយ​នារី​ខាង​លើ​បាន​សារភាពថា ខ្លួនពិតជាបាន​ប្រព្រឹត្តមែន​ ម៉្លោះហើយ​សមត្ថកិច្ច​តម្រូវ​ឲ្យ​ធ្វើ​វីដេអូ​សុំទោសជាសាធារណៈ និងធ្វើ​កិច្ចសន្យា​អប់រំណែនាំ​រួចហើយ​ឲ្យ​ត្រឡប់​ទៅវិញ៕​

Share.