មនុស្សចំនួន ១៤នាក់ បានសម្រុកចូលហាងលក់កាបូបម៉ាកល្បី លូវីស វ៊ូថុន (Louis Vuitton) ប្លន់កាបូប និង ប្រាក់សរុបចំនួនជាង ១០ម៉ឺនដុល្លាអាមេរិក។ ហេតុការណ៍នេះបានកើតឡើងនៅហាងលក់កាបូប លូវីស វ៊ូថុន (Louis Vuitton) ស្ថិតក្នុងទីក្រុង ឈីកាហ្គូ (Chicago) សហរដ្ឋអាមេរិក។

យោងតាមប៉ូលីសនៅក្នុងទីក្រុង ឈីកាហ្គូ បានឲ្យដឹងថា សកម្មភាពទាំងអស់នេះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពក្នុងហាង។ ក្នុងវីដេអូបង្ហាញថា មានមនុស្សមួយក្រុមបានសម្រុកចូលទៅក្នុងហាងដោយពាក់មួក ពាក់ម៉ាស បានចូលទៅប្រមូលយកកាបូបពីក្នុងហាងចេញរួចមានរថយន្ដចំនួន ៣គ្រឿង ចាំដឹកកាបូបនេះបន្ដ។

ពួកក្រុមនេះតែងតែចូលប្លន់ហាងលក់ទំនិញល្បីៗ ដែលមានលក់ទំនិញថ្លៃៗ ដូចជាហាង លូវីស វ៊ូថុន (LV), ហេម៉េស (Hermes), ប៊ឺបប៊ឺរី (Burberry), ហ្វេនឌី (Fendi) និង ហាងល្បីៗមួយចំនួនទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ប៉ូលីសនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្មានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះឡើយ ហើយក៏គ្មានអាវុធត្រូវបានថតជាប់ដោយកាមេរ៉ា សុវត្ថិភាពដែរ។

ទំនិញដែលពួកគេប្លន់យកទៅមានតម្លៃសរុបប្រហែលជា ១២ម៉ឺនដុល្លាអាមេរិក ប៉ុន្ដែទោះជាយ៉ាងណាមន្ត្រីបូលីស នឹងព្យាយាមកំណត់អត្តសញ្ញាណជនល្មើសដែលប្រព្រឹត្តិអំពើប្លន់ទាំងអស់នេះមកដាក់ទោសឲ្យបាន៕

ប្រភព៖ NBC News

Telegram-Troryorng
Share.