ក្លិបបាល់ទាត់អាសុីអឺរ៉ុប យូណាយធីត បានប្រកាសចែកផ្លូវជាមួយកីឡាករ២រូបគឺខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Adeyanju Rasheed Omokafe និងខ្សែការពារសញ្ជាតិជប៉ុន Kuriyama Yuya ក្នុងថ្ងៃតែមួយ។

ខ្សែប្រយុទ្ធ Omokafe វ័យ២៧ឆ្នាំ គឺកីឡាករសំបូរបទពិសោធន៍ ក្រោយឆ្លងកាត់ជាច្រើនដូចជា៖ ក្លិបបៀលប្រាយយូណាយធីត, ណាហ្គាវើលដ៍, គិរីវង្សសុខសែនជ័យ, កងយោធពលខេមរភូមិ(ទ័ព)។

ខណ:ខ្សែការពារ Yuya Kuriyama ធ្លាប់ត្រូវបាន លោក សុក វាសនា លើកឡើងថាគាត់គឺជាកម្លាំងសំខាន់របស់អាស៊ីអឺរ៉ុបយូណាយធីត ហើយរាល់ការប្រកួតក្នុងក្របខណ្ឌ Metfone Cambodian League គាត់តែងតែលេង១០០ភាគរយ និងជួយដល់ក្រុមបានច្រើន។

ចំណែកឯក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Robert Lopez Mendy ដោយខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះគឺជាអតីតកីឡាកររបស់ក្លិបជើងឯកលីគកំពូលហ្វីលីពីន United City។

Telegram-Troryorng

Share.