បាត់ដំបង៖ នគរបាលបានចុះឃាត់ខ្លួនស្ត្រី ៣នាក់លួចលេងល្បែងស៊ីសងខុសច្បាប់បំពានគោលនយោភូមិឃុំមានសុវត្ថិភាព។

កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា ករណីកម្លាំងឆ្មក់ចុះបង្ក្រាបទប់ស្កាត់ល្បែងស៊ីសងបៀរដែលជាបទល្មើសជាក់ស្តែងនេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ការអនុវត្តច្បាប់ព្រមានតាមផ្លូវច្បាប់នេះផ្នែកជំនាញឃាត់ខ្លួនបានស្ត្រីចំនួន ៣នាក់ មានឈ្មោះវ៉ាយ ទ្បាប ភេទស្រី អាយុ ៥៥ឆ្នាំជាម្ចាស់ផ្ទះ ឈ្មោះទិត្យ ទួន ភេទស្រី អាយុ ២៥ឆ្នាំ និងឈ្មោះផន នេត ភេទស្រី អាយុ ២៧ឆ្នាំ ទាំង ៣នាក់រស់នៅភូមិ -ឃុំកន្លែងកើតហេតុខាងលើ រួមជាមួយវត្ថុពា ក់ព័ន្ធមួយចំនួនទៀត។

ករណីនេះកម្លាំងបង្ក្រាបបានអនុវត្តច្បាប់ធ្វើកិច្ចសន្យា និងអប់រំណែនាំដល់អ្នកប្រព្រឹត្តទាំងអស់ឱ្យឈប់ប្រព្រឹត្តលេងល្បែងល្មើសច្បាប់បន្តទៀតនេះ ពុំនោះទេលើកក្រោយសមត្ថកិច្ចនឹងមិនអនុគ្រោះឡើយ៕

ដោយ: ដំបងក្រញូង

Share.