ជនអន្តោប្រវេសន៍ ២៧នាក់​ស្លា.ប់ នៅពេល​ទូក​លិច​កណ្ដាល​សមុទ្រ អំឡុងពេល​ជិះ​ឆ្លង​ប្រទេស​បារាំង​ចូលទៅ​កាន់​ទឹកដី​ចក្រភព​អង់គ្លេស។ ទូក​របស់​ពួកគេ​លិច​នៅ​ជិត​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ប្រទេស​បារាំង នេះ​គឺជា​សោក.នាដកម្ម​ដ៏​ធំ​មួយ ចាប់តាំងពី​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​គឺជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ការ​ឆ្លងដែន​ខុសច្បាប់។

ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​បារាំង លោក អ៊ែ​ម​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) បាន​ប្តេជ្ញា​ថា ប្រទេស​បារាំង​នឹងមិន​អនុញ្ញាតឱ្យ​បណ្ដាញ​ផ្លូវទឹក​ក្លាយជា «ទី​បញ្ចុះសព» នោះទេ ហើយ​ថែមទាំង​បាន​និយាយ​ទៅកាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន (Boris Johnson) ឱ្យ​យល់ព្រម​លើ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ជាង​នេះ ដើម្បី​ទប់ស្កាត់​ការកើនឡើង នៃ​ការឆ្លងកាត់​របស់​ជន​អន្តោប្រវេសន៍។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង លោក ហ្សេ​រ៉ា​ល់ ដា​ម៉ា​ណាំង (Gerald Darmanin) បាន​ប្រាប់ថា ទូក​របស់​ពួកគេ បាន​លិច​នៅ​ទីក្រុង​កំពង់ផែ​កា​ឡេស (Calais) ភាគ​ខាងជើង​ប្រទេស​បារាំង។ មានតែ​អ្នក​នៅ​រស់រានមានជីវិត​ចំនួន ០២នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​រកឃើញ ហើយ​ជីវិត​របស់​ពួកគេ​ទាំង២ ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ផងដែរ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ក្នុងចំណោម​អ្នកស្លា.ប់​ទាំង ២៧នាក់ មាន​កុមារ ១នាក់ និង​ស្ត្រី​ចំនួន ៥នាក់ ត្រូវបាន​បញ្ជាក់ថា ស្លា.ប់ ចំណែកឯ​អ្នករងរបួស​ដែល​ព្រួយបារម្ភ​ជាងគេ​គឺមាន ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ រងរ​បូស​និង​ស្ថិត​ក្នុងការ​ជួយសង្គ្រោះ។ សោក.នាដកម្ម​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នកស្លា.ប់​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៨ នៅពេលដែល​ជន​ចំណាកស្រុក​បានចាប់ផ្ដើម​ប្រើប្រាស់​ទូកធំៗ ធ្វើដំណើរ​តាមផ្លូវ​ទឹក។ ការចាប់ផ្ដើម​ឆ្លងកាត់​តាមផ្លូវ​ទឹកបាន​កើនឡើង​រវាង​ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ប៉ារីស ជុំវិញ​បញ្ហា​ចរាចរណ៍​តាមផ្លូវ​ទឹក និង​ច្បាប់​នេសាទ​ជាដើម។

ចាប់តាំងពី​ដើមឆ្នាំ ២០២១  ប្រជាជន​បារាំង​យ៉ាងហោចណាស់ ៣១,៥០០នាក់ បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​បារាំង ទៅកាន់​ចក្រភព​អង់គ្លេស ហើយ​មនុស្ស ៧,៨០០នាក់ ត្រូវបាន​ជួយសង្គ្រោះ​នៅឯ​សមុទ្រ ក្រោយ​ការធ្វើដំណើរ​តាមផ្លូវ​របស់​ពួកគេ​ជួប​គ្រោះថ្នាក់ ហើយ​តួលេខ​បាន​កើនឡើង​ទ្វេដង គិត​ចាប់តាំងពី​ខែសីហា​មក៕

ប្រភព៖ CNA

Telegram-Troryorng
Share.