ភ្នំពេញក្រោន (ក្រហម) បឹងកេត (ស)

ក្រុម​បាល់ទាត់​​បឹងកេត បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ​ប្រចាំ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី១៥ ឆ្នាំ​២០២១ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន ដោយ​លទ្ធផល ២-០ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Smart RSN។

គ្រាប់​បាល់​ជ័យជម្នះ​ទាំង​២គ្រាប់​របស់​បឹងកេត រក​បាន​ដោយ​កីឡាករ សាន គឹមហេង នៅ​នាទី​៤៣ និង​កីឡាករ វាំង ដាវីន នៅ​នាទី​៥០។

ចំណែក​១គូ​ទៀត​គឺ​ជា​ការ​ប្រកួត​ដណ្តើម​យក​ជើង​ឯក​រវាង​ក្រុម​វិសាខា ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​វេលា​ម៉ោង​​៦ល្ងាច​លើ​ទីលាន​ជាមួយ​គ្នា៕

Telegram-Troryorng
Share.