ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី១៥ ឆ្នាំ​២០២១ ជើង​ឯក​ថ្នាក់​ជាតិ​បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ខណៈ​ក្រុម​វិសាខា បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​២ឆ្នាំ​ជាប់ៗគ្នា។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​ម្ចាស់​ជ័យលាភី​ដែល​ទទួល​បាន​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​នេះ៖
-អាជ្ញាកណ្ដាល​ឆ្នើម៖លោក ហ៊ោ ប៊ុនថង, ហេង សុខលី, ហែ ចិត្រា, អ៊ីវ ទីណា មេដាយ និង​ថវិកា ៥លាន​រៀល
-Fair Play៖ ភ្នំពេញក្រោន ទទួល​ពាន​រង្វាន់​១និង​ថវិកា​៨លាន​រៀល​
-អ្នកចាំទី​ល្អ៖ កែវ សុខសិលា របស់​វិសាខា ទទួល​ស្រោម​ដៃ​មាស និង​ថវិកា​៣​លាន​រៀល
-គ្រូ​បង្វឹក​ល្អ៖Akeeb Tunji Ayoyinka គ្រូ​បង្វឹក​ក្រុម​​វិសាខា ទទួល​បាន​ពាន​១ និង​​ថវិកា​​៣លាន​រៀល
-អ្នក​ទាត់​ចូលទី​ច្រើន​ជាង​គេ៖ កែវ សុខផេង វិសាខា (៧គ្រាប់) ទទួល​ពាន១​និង​ថវិកា៣លាន​រៀល​
-កីឡាករ​ល្អ​ជាង​គេ៖ អ៊ុក សុវណ្ណ របស់​វិសាខា ទទួល​បាន​ពាន​រង្វាន់​១​និង​ថវិកា​៣លាន​រៀល
-ក្រុម​លេខ៣៖ បឹងកេត ទទួល​មេដាយ​សំរឹទ្ធិ​​ម្នាក់​១ និង​ប្រាក់​រង្វាន់​៣០លាន​រៀល
-ក្រុម​ជើង​ឯករង៖ ព្រះខ័នរាជស្វាយរៀង ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ និង​ថវិកា​៦០​លាន​រៀល
-ក្រុម​ជើង​ឯក៖ វិសាខា ទទួល​បាន​ពាន១ មេដាយ​មាស​ម្នាក់១ និង​ថវិកា ១០០លាន​រៀល

Telegram-Troryorng
Share.