បុរសម្នាក់បើករថយន្តពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-7734តាមបណ្ដោយផ្លូវជាតិ លេខ1 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តធំដឹកហ្គាសពាក់ស្លាកលេខភ្នំពេញ3G-6166ដែលចតឈប់ ទិញបាយនៅខាងស្ដាំដៃ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពចំនួន១។ចំណែកឯរថយន្តដឹកហ្គាសរងការខូចខាត បន្តិចបន្តួច ផ្នែកខាងក្រោយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2021 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលដោយភាគីទាំងពីរដោយភាគីរថយន្តធុនធំដែលជាជនរងគ្រោះមិនមានខូចខាតអ្វីធំដុំនោះ ក៏ សុខចិត្តយកទៅជួសជុលខ្លួនឯងមិនបានទាមទារសំណងអ្វីពីរថយន្តបង្កនោះទេ៕

អត្ថបទ៖សុខលី

Share.