ដោយសារតែ​មានការ Comment ពី​បណ្ដា​ហ្វេនៗអ្នកគាំទ្រ​ទទូច​ចង់​ទស្សនា​MV «វិ​រៈ​នារី» ជា​វីដេអូ​ពេញ​នោះ នៅ​ទីបំផុត នៅ​ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស បានចេញ​វីដេអូ​មក​បញ្ជាក់​ពេលវេលា​នៃ​ការចេញ Full MV តែម្ដង។

ពិតជា​មិន​ធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ដោយ​កញ្ញា ទេព បូ​ព្រឹក្ស បានចេញ​វីដេអូ​និយាយ​ប្រាប់ថា កញ្ញា​នឹង​បញ្ចេញ MV «វិ​រៈ​នារី» គឺ​នៅ​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ វេលា​ម៉ោង ៧យប់ តាមរយៈ Youtube Ditway ។ កញ្ញា​ក៏បាន​អរគុណ​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ទន្ទឹង​ចាំ​ទស្សនា Full MV យ៉ាង​អន្ទះសារ និង​ទទូច​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ទាំងអស់ ចូលរួម Stream នៅ​ក្នុ Channel Youtube Ditway  វេលា​ម៉ោង ៧យប់​ទាំងអស់គ្នា។

យ៉ាងណាក៏ដោយ ទេព បូ​ព្រឹក្ស ក៏បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំភើប​ទៀតថា ចាប់តាំងពី​ប្រឡូក​សិល្បៈ​រាប់​ឆ្នាំ​មក នេះ​គឺជា​លើកដំបូង​ហើយ ដែល​កញ្ញា​ទទួលបាន​កា​រ​គាំទ្រ​ខ្លាំង​បែបនេះ។ រាល់​ពេលដែល​កញ្ញា​បាន​អាន Comment របស់​អ្នកគាំទ្រ​ម្ដង គឺមាន​អារម្មណ៍​ក្ដុកក្ដួល រំភើប​រហូតដល់​ឆួល​ភ្នែក ចង់​ស្រក់​ទឹកភ្នែក៕

ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

Share.