ភ្នំពេញ ៖ ម៉ូតូសិស្សសាលាចំនួន២គ្រឿង ខណៈដែលម្ចាស់រវល់តែចូលទិញទឹកហូប ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់ផ្តាច់យកស្លាកលេខម៉ូតូ ហើយជិះរត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ខាងក្រោយហាងថតរូបល្អពេញចិត្ត ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជ ធានីភ្នំពេញ ។

តាមយុវសិស្សរងគ្រោះបានឲ្យដឹងថា មិនដែលមានទំនាស់ មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ខណៈដែលចេញពីសាលា ជិះម៉ូតូចូលទិ ញទឹកហូបស្រាប់តែលេចមុខជនសង្ស័យមួយក្រុមគ្នាជាង១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង មកដល់កាប់ផ្តាច់យកស្លាកលេខម៉ូតូ របស់ខ្លួនម៉ាកហុង ដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ហើយនាំគ្នាជិះគេចទៅបាត់អស់ បង្កឲ្យពលរដ្ឋ ភ័យស្លន់ស្លោ ខ្លាចកាប់ដល់មនុស្ស ។

តាមការលើកឡើងរបស់មហាជនបានឲ្យដឹងថា បទល្មើសជនសង្ស័យ ក្នុងរូបភាព សកម្មភាពកាប់ផ្តាច់យកស្លាកលេខម៉ូតូ នាពេលបច្ចុប្បន្ននេះ ហា ក់ដូចជាកក្រើកឡើង ក្នុងរាជធានីភ្នំពេញ ហើយសកម្មភាពបទល្មើសបែបនេះ ក៏សង្ឃឹមថាកម្លាំងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ដល់មេក្លោងដើម្បីយ កមកចាត់ការតាមច្បាប់ ៕

អត្ថបទ៖វភ្នាក់ងាររាជធានី

Share.