គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយអំពីលោក Ralf Rangnick៖ «គ្រូង្វឹកដ៏ល្អ និងសំបូរពិសោធន៍ម្នាក់កំពុងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស គឺមកដឹកនាំក្លិបបិសាចក្រហម Manchester United ហើយនេះប្រាកដ​ជា​មិន​មែន​ជា​ដំណឹង​ល្អ​ឡើយសម្រាប់​ក្រុម​ផ្សេង​ទៀត​នៅ Premier League»។

គួរបញ្ជាក់ឲ្យដឹងថាលោក ​Ralf Rangnick ​ជាគ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ ​ធ្លាប់ដឹកនាំក្រុម Schalke 04, RB Leipzig, Hoffenheim, Hannover 96, VfB Stuttgart, SSV Ulm 1846, SC Korb, Vikt. Backnang, RB Salzburg និងជានាយកគ្រប់គ្រងផ្នែកកីឡានៅក្រុម Loko Moscow បាន​សម្រេច​ចិត្ត​យល់​ព្រម​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​បណ្ដោះអាសន្ន​ហើយ​មាន​រយៈ​ពេល​៦​ខែ ជំនួសតំណែកលោក Ole Gunnar Solskjaer

Telegram-Troryorng

Share.