បទចម្រៀងថ្មី Top Of The Lady ( វីរនារី) របស់កញ្ញា ទេព បូព្រឹក្ស បានលេចចេញជាវីដេអូពេញផ្លូវការហើយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ ក្នុង​នោះ​មហាជន​និង​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បាន​សម្តែង​ការ​ស្ញើច​សរសើរ​ ព្រមទាំង​បង្ហាញ​ចំណាប់​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​ស្នាដៃ​សមិទ្ធផល​ថ្មី​នេះ​។ ផ្ទុយ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ភាគ​ធំ​ ដែល​បង្ហាញ​ការ​សាទរ​ចំពោះ​​ MV ថ្មី​​ប្រើប្រាស់​ខ្ទង់​ចំណាយ​ ៦០០​លាន​រៀល​ លោក​ ម៉ៃ​ សុគន្ធ​ បែរ​ជាចេញ​មក​រិះគន់​ធ្ងន់​ៗ​និង​សើច​ចំអក​ចំពោះ​បទ​ចម្រៀង​នេះ​ទៅ​វិញ​។

យោង​តាម​ការ​ស្ទង់​មតិ​ពី​បណ្ដាញ​សង្គម​ មាន​ផេក​ជា​ច្រើន​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​ MV ថ្មី​មួយ​នេះ​ ព្រោះ​ជា​ស្នាដៃ​មួយ​ដែល​សម្រិតសម្រាំង​យ៉ាង​ពិសេស​ រំលេច​ចេញ​នូវ​សិល្បៈ​វប្បធម៌ ប្រវត្តិសាស្ត្រ​ដ៏​ឧត្តម​រុងរឿង នៃ​អាណាចក្រ​ខ្មែរ​បុរាណ​ ថែម​ទាំង​លើក​ស្ទួយ​ស្ត្រី​ខ្មែរ ​ជា​ស្ត្រី​​មាន​ភាព​អង់អាច​ក្លាហាន​តាំង​ពី​បុរាណ​សម័យ​ និយាយ​ជា​រួម​បទ​ចម្រៀង​នេះ​​ពិត​ជា​ស័ក្តិសម​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ព្រោះ​ជា​បទ​ចម្រៀង​មួយ​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញា​ណ​ជាតិ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​​ អតីត​តារា​ចម្រៀង​ ម៉ៃ សុគន្ធ​ បែរ​ជា​បង្ហាញ​ទស្សនៈ​ផ្ទុយ​ពី​មនុស្ស​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​កំពុង​តែ​សាទរ​ចំពោះ​បទ​ចម្រៀង​ថ្មី «Top of The Lady» ទៅវិញ​។ បុរស​ដែល​ត្រូវ​បាន​មហាជន​ផ្ដល់​រហស្សនាម​ឱ្យ​ថា​កំពូល​ទើស​ បាន​ចេញ​មក​ព្រលយសម្ដី​តាម​បណ្ដាញ​សង្គម​ថា​ បទ​ចម្រៀង​របស់​កញ្ញា​ ទេព បូព្រឹក្ស​មួយ​នេះ​មិន​សម​នឹង​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ​ លោក​ថែម​ទាំង​ប្រើ​សម្ដី​ឌឺដង​ផ្លែ​ផ្កា​ទៀត​ថា​ បើសិន​ជា​លោក​វិញ​ ចំណាយ​ត្រឹម​៦០​លាន​ ធានា​ថា​បាន​ល្អ​ជាង​។

មិន​អស់​មិន​ហើយ​ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ម្សិលមិញ​នេះ​ អតីត​តារា​ចម្រៀង​មាន​កេរ្តិ៍​ឈ្មោះ​បង្គួរ​រូប​នេះ​បាន​ចេញ​មក​បង្ហាញ​ប្រតិកម្ម​ជា​ថ្មី​ម្ដង​ទៀត​ ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​ «Top Of the Lady» ដោយ​លើក​នេះ​លោក​បាន​សរសេរ​ចោទ​ប្រកាន់​ថា​បទ​ថ្មី​របស់​ កញ្ញា​ ទេព បូព្រឹក្ស​ចម្លង​ពី​បទ​បរទេស​។ សំណេរ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​មាន​អត្ថន័យ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​៖ «​ពិត​ជា​អស្ចារ្យ​មែន​ គាត់​អត់​ Copy ទេ តែ​ចម្លង​ហ្មង​ម៉េច​ដែរ​ Original Song Bodia (និយាយ​ពី​សាច់​ភ្លេង​និង​ការ​ច្រៀង​)​ មិនមែន​ទើស​ទេ​ តែ​ចង់​បាន​របស់​ពិត​ៗ​ជា​របស់​យើង​តែម្ដង​ កុំ​ចាប់​ពី​នេះ​ ម៉ាចុប​ ចាប់​ពី​នោះ​ម៉ា​ចុប​ ហើយ​ថា​ជា​របស់​យើង​ ទាន់!!!»

តែនៅមិនទាន់ចប់ទេនៅល្ងាចថ្ងៃទី២៨ នេះដដែលតារាកំពូលទើសម្នាក់នេះបានចេញមកប្រតិកម្មម្តងទៀតអំពីការសម្តែងក្នុងវីដេអូចម្រៀងថ្មីរបស់ កញ្ញា ទេព បូព្រឹក្ស ថាជាបទចម្លងស្តាយពីបរទេសសុទ្ធសាធគ្មានត្រង់ណាជាការផលិតរបស់ខ្លួនឯងនោះទេ ដោយតារាប្រុសខាងលើបានសរសេរថា៖ «ពិតជាអស្ចារ្យមែន គាត់អត់ Copy ទេ តែចម្លងហ្មងម៉េចដែរ Original Song Bodia (និយាយពីសាច់ភ្លេងនិងការច្រៀង) មិនមែនទើសទេ តែចង់បានរបស់ពិតៗជារបស់យើងតែម្តង កុំចាប់ពីនេះ ម៉ាចុប ចាប់ពីនោះម៉ាចុប ហើយថារបស់យើង ទាន់!!!»។

ក្រោយ​ពី​លោក ម៉ៃ​ សុគន្ធ​ចេញ​មក​ប្រតិកម្ម​ចំពោះ​បទ​ចម្រៀង​ «Top of the Lady» ម្ដង​ជា​ពីរដង​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​សំណាក់​កញ្ញា ទេព បូព្រឹក្ស​ ឬ​ក្រុម​ការងារ​របស់​កញ្ញា​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​បណ្ដា​អ្នក​គាំទ្រ​របស់​កញ្ញា​ ទេព បូព្រឹក្ស​ និង​បណ្ដា​សាធារណ​ជន​បាន​ចូល​មក​ជេរ​ និង​ចំអក​ឡកឡឺយ ឱ្យ​លោក​ ម៉ៃ សុគន្ធ​ យ៉ាង​ធ្ងន់ធ្ងរ​ ថែម​ទាំង​ច្រាន​ចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​លោក​ថា​បទ​នេះ​ជា​បទ​ចម្លង​ពី​បរទេស​ថែម​ទៀត​ផង​៕

Telegram-Troryorng
Share.