Phil Jones

ក្រុមបិសាចក្រហម Manchester United បានសម្រេចដាក់បញ្ចូលកីឡាករ Phil Jones ចូលក្នុងបញ្ជីឈ្មោះកីឡាករទាំង២០នាក់ ធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ប្រកួតជាមួយក្រុមតោខៀវ Cheslea ជាលើកដំបូងក្នុងរយ:ពេល៦៥០ថ្ងៃ នៅក្នុងក្របខណ្ឌ English Premier League។

មូលហេតុគ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick ជ្រើសរើសខ្សែការពារសញ្ជាតិអង់គ្លេសវ័យ២៩ឆ្នាំរូបនេះដោយសារ ខ្សែការពារកណ្តាល Raphael Varane របួសក្រលៀនអំឡុងការប្រកួតពានអឺរ៉ុប Nations League និងខ្សែការពារ១រូបទៀតគឺប្រធានក្រុម Harry Maguire ជាប់បម្រាបកាតក្រហម។

ចំណែកការប្រកួតដ៍ធំប្រចាំថ្ងៃអាទិត្យ ឬគេតែងហៅថា Super Sunday បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ស៊ុតបញ្ចូលទីដោយកីឡាករ Jadon Sancho នាទី៥០ និង Jorginho នៅនាទី៦៩ ដោយបាល់ប៉េណាល់ទី។

ក្រោយបញ្ចប់ការប្រកួត Chelsea បន្តស្ថិតនៅកំពូលតារាងមាន៣០ពិន្ទុ ពីការលេង១៣ប្រកួត ឈ្នះ៩ ស្មើ៣ និងចាញ់១ ខណ: Man United ស្ថិតនៅលេខ៨ ពីការឈ្នះ៥ ស្មើ៣ និងចាញ់៥ មាន១៨ពិន្ទុ៕

Telegram-Troryorng

Share.