ពានរង្វាន់​លីគ​ទី២ Cambodian League 2 – 2021 បាន​បញ្ចប់​ដំណើរការ​ប្រកួត​សប្ដាហ៍​ទី១​របស់​ខ្លួន​នៅ​នៅ​ចុង​សប្ដាហ៍​ថ្មីៗនេះ ខណៈ​មាន​រឿង​៥ ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​មិន​ទាន់​បាន​ជ្រាប​ច្បាស់។ សារព័ត៌មាន​ត្រយង សូម​ជម្រាប​ជូន​ត្រួសៗ​ដូចខាង​ក្រោម៖

១) តារាង​ចំណាត់​ថ្នាក់

២) បញ្ជី​កីឡាករ Top Scorers
សប្ដាហ៍​ដំបូង​នេះ​មាន​កីឡាករ​​ចំនួន​១៩​រូប បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​កីឡាករ សារី តៃម៉ូ របស់​ក្រុម​ខេត្ត​ត្បូងឃ្មុំ បាន​ទាត់​បញ្ជូល​ទី​ច្រើន​ជាង​គេ​គឺ​​បាន២គ្រាប់​ម្នាក់​ឯង។

៣) កីឡាករ​ពិន័យ​កាត​លឿង
ក្នុង​ចំណោម​៤ប្រកួត​កន្លង​មក​នេះ​​មាន​កីឡាករ​១៤​រូប​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង ដោយ​ក្នុង​នោះ​មាន៖
-ISI ដង្កោសែនជ័យ កាត​លឿង១
-សៀមរាប កាត​លឿង១
-បន្ទាយមានជ័យ កាត​លឿង២
-ឬទ្ធិសែន កាត​លឿង២
-យុវជន​សាលា​បាល់ទាត់​ជាតិ​ កាត​លឿង២
-កោះកុង កាត​លឿង២
-U21 ខ.ភ.ម កាត​លឿង៤

៤) អាជ្ញាកណ្ដាល​កាន់​កញ្ចែ

  • បន្ទាយមានជ័យ Vs ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក នូវ ភក្ដី ជា​អាជ្ញាកណ្ដាល
  • កោះកុង Vs U21 ខ.ភ.ម ដឹកនាំ​ដោយ​លោក វី ទីណា ជា​អាជ្ញាកណ្ដាល
  • ឬទ្ធិសែន Vs យុវជន​សាលា​បាល់ទាត់​ជាតិ ដឹកនាំ​ដោយ​លោក សន វីហ្សែល ជា​អាជ្ញាកណ្ដាល
  • ISI ដង្កោរសែនជ័យ Vs ខេត្ត​សៀមរាប ដឹកនាំ​ដោយ​លោក ភាវ ភា ជា​អាជ្ញាកណ្ដាល

៥) កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត

  • បន្ទាយមានជ័យ Vs ត្បូងឃ្មុំ កីឡាករ មីន សែនសេន (ប្រធាន​ក្រុម) ត្បូងឃ្មុំ
  • កោះកុង Vs U21 ខ.ភ.ម កីឡាករ ជា ណាវីន របស់​ U21 ខ.ភ.ម
  • ឬទ្ធិសែន Vs យុវជន​សាលា​បាល់ទាត់​ជាតិ កីឡាករ យ៉ង់ ភូមិន្ទ របស់​យុវជន​សាលា​បាល់ទាត់​ជាតិ
  • ISI ដង្កោរសែនជ័យ Vs ខេត្ត​សៀមរាប កូរណៃ អាន់ របស់ ISI ដង្កោរសែនជ័យ
កីឡាករ ជា ណាវីន លេខ១២ របស់​ U21 ខ.ភ.ម
Telegram-Troryorng
Share.