ថ្មីៗនេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ផេ​ក​មានឈ្មោះ ASEAN มองไทย (ASEAN ម៉​ង​ថៃ) បាន​បង្ហោះ​ការរិះគន់ និង​ចោទប្រកាន់​មកលើ​បទ​ចម្រៀង​របស់​កញ្ញា ទេព បូ​ព្រឹក្ស មាន​ចំណងជើង​ថា «វីរនារី» ដែល​ទើបតែ​ចេញ Full MV កាលពី​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ថា Copy  ពីបទ​ចម្រៀង​របស់ Lisa’s Blackpink។ ទង្វើ​នៃ​ការ​បង្ហោះ​សារ​នោះ គេ​មើលឃើញ​មាន​ខ្លឹមសារ​ញុះញង់​ឱ្យ​មហាជន​ទូទាំង​ពិភពលោក ក៏ដូចជា​ខាង​ផលិតកម្ម YG Entertainment ផ្ទៀងត្រចៀក​ស្ដាប់​បទ​ចម្រៀង​នេះ ដើម្បី​ទាមទារ​រក​សំណង​ប៉ះពាល់​កម្ម​សិទ្ធ​បញ្ញា។

ហ្វេ​ស​ប៊ុ​ក​ផេ​ក ASEAN มองไทย (ASEAN ម៉​ង​ថៃ)  បាន​សរសេរសារ​បង្ហោះ​ថា «អ្នក​ជឿ​រឿង​កម្ម​សិទ្ធ​បញ្ញា​ទេ ចូលទៅ​តាមដាន​ក្នុង TikTok ណា​បាទ! មាន​អ្នក​កាត់ត​រួចរាល់ មិន​ដូច​ត្រង់ណា​យក​ប៉ិច​មក​គូស»។ មួយវិញទៀត នៅលើ​យូ​ធូ​មាន​ឆា​ណែ​ល​ឈ្មោះ อิสรภาพ – issarapap channel បានចេញ​វីដេអូ​បរិយាយ​ព័ត៌មាន​ដោយ​ប្រើ​ចំណងជើង​ថា «YG មានរឿង​ក្ដៅ! អ្នកគាំទ្រ​បទ​ចម្រៀង​ផ្ដួលរំលំ “សិល្បករ​កម្ពុជា” Copyបទ​ល្បី “ក្រុម​Blackpink” មិន​ដូច​ត្រង់ណា​យក​ប៉ិច​មក​គូស!?»។ ជារួម​នៅក្នុង​ឃ្លី​ប​វីដេអូ​នេះ បាន​រៀបរាប់ថា អ្នកគាំទ្រ​ថៃ​ភាគច្រើន​បាន​យក​ភ្លេង​បទ​ចម្រៀង «វីរនារី» មក​ធៀប​គ្នា​ជាមួយ​បទ «Kill this love» របស់​ក្រុម​ចម្រៀង Blackpink គឺ​មើលឃើញ​មាន​លក្ខណៈ​ស្រដៀង​គ្នា។ តែ​ចេតនា​ទាំងអស់នេះ ត្រូវបាន​អ្នកគាំទ្រ​ខ្មែរ​មើលឃើញថា ជាការ​អុចអាល់ និង​បំបាក់ទឹកចិត្ត​សិល្បករ​កម្ពុជា។

អ្នកគាំទ្រ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូលទៅ Comment តវ៉ា​ចំពោះ​ការ​បង្ហោះ​បំផុសបំផុល​នោះ​ថា «ពួក​ខ្ញុំ​លែង​ឈឺក្បាល​ជាមួយនឹង​សត្វ​ធា.តុ​ដូច​អ្នក​ទៀតហើយ អរគុណ​សម្រាប់​ការតាមដាន ឱ្យ​បទ​ចម្រៀង​ខ្មែរ​មាន​viewកាន់តែច្រើន »។ ខ្លះ​ទៀតថា «ASEAN “มอง” ไทย និយាយ​ម្ដងថា គេ Copy និយាយ​ពី​ដង​ថា​គេ Copy ចុះ​អា​ត្រង់​ខ្លួន Copy ពី​គេ​ច្រើន​រាប់មិនអស់​នោះ admin មិន​ប្រកាច់​និយាយ​ផង admin អត់​ខ្មាស​មាត់​ខ្លួនឯង​ទេហ៎?? លើក​ឯកសារ​នេះ ឯកសារ​នោះមក តែ​ចុងក្រោយ admin នៅតែ​ឆ្កែ នៅតែ​ជាង​កង្កែប​ក្នុង​អណ្ដូង ដែរ​មិន​ទទួលស្គាល់​ការពិត​ថា នេះ​មិនមែនជា​របស់​ប្រទេស​អញ​ទេ តិចៗ ខ្ចិ​ល​យាយ​ច្រើន​ហត់ »។ នៅមាន​ខ្លះ​ទៀតថា «ASEAN “มอง” ไทย សៀមៗ ប្រែ​ថាចោៗ អូយៗឈឺ​នៅពេលដែល​ខ្មែរ​ផ្សាយ​ពី​វប្បធម៌ ហាៗថាចុកៗមែន»។ មួយទៀត​និយាយថា «ASEAN “มอง” ไทย ហេ​យ! ចូលចិត្ត​ឱ្យគេ​ឈ្លោះ​គ្នា​ដើម្បីឱ្យ page ខ្លួនឯង​ល្បី​ម៉េ​ស អាណិត​ដល់​ហើយ អាសូរ​តែ​យក​រឿង​ពិត​មក​ផ្សាយ យក​រឿង​អត់​មាន​ខួរ​គិត​មក​ផ្សាយ​កុហក​គេ»។

គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ថា នៅពេលដែល​មហាជន​ខ្មែរ​បង្ហាញ និង​លើកស្ទួយ​ពី​វប្បធម៌​ខ្មែរ នោះគេ​ឃើញ​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​ខាងលើ​និយម​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត និង​ប្រតិកម្ម​មិនចេះអស់​ឥតឈប់ឈរ។ ទង្វើ​របស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ថៃ​មួយចំនួន​ខាងលើនេះ ត្រូវបាន​គេ​យល់ឃើញថា ជា​ទង្វើ​ទាមទារ​ភាពល្បីល្បាញ និងបំពានចង់​កេ​ញ​ចំណេញ​លើ​រឿង​វប្បធម៌ បង្កជម្លោះ ហើយក៏​ជា​ទង្វើ​​គប្បី​ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​ផងដែរ៕

Share.