បាត់ដំបង៖ កម្លាំងអាវុធហត្ថចុះបង្ក្រាបឃាត់ខ្លួនមនុស្សជិត ១០នាក់ ដែលល្មើសចូលរាន និងឈូសឆាយព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្លាំងជំនាញបានបើកការបង្ក្រាបទប់ស្កាត់បទល្មើសជាក់ស្តែងមួយករណី ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់មកកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម។

លោកអនុសេនីយ៍ឯក ឡាវ វ៉ាន់ នាយការិយាល័យព្រហ្មទណ្ឌ បានបញ្ជាកើថា ការស្រាវជ្រាវបង្រ្កាបករណី កាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹកនេះធ្វើនៅវេលាម៉ោង ១: ២៥នាទី ថ្ងៃទី ២៩ ខែវិច្ឆកា ឆ្នាំ ២០២១ ត្រង់ចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រតិបត្តិការខាងលើ កំលាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ ក្មេងម្នាក់ ដែលភាគច្រើនជាអ្នករស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ រីឯម្នា ក់ទៀតមានស្រុកកំណើតនៅខេត្តតាកែវ មកស្នាក់នៅក្នុងស្រុកឯកភ្នំដូចគ្នា មុខសញ្ញានេះបានធ្វើសកម្មភាពល្មើសរាន និងឈូសឆាយដីតំបន់ព្រៃលិចទឹកជាកម្មសិទ្ធលើផ្ទៃដីទំហំ ៥០ហិកតា។

វត្ថុតាងដែលកងកម្លាំងសហការដកហូតបានរួមមាន៖ ត្រាត់ទ័រ ០១ គ្រឿង, គោយន្ត ០១ គ្រឿង ការណូតស្មាច់ចំនួន ០២ គ្រឿង និងម៉ាស៊ីនការ ណូត០១ គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

សូមទស្សនាវីឌីអូខាងក្រោម ៖

Share.