ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអ ញ្ជើញទទួលស្វាគមន៍ និងផ្តល់បទសម្ភាសន៍ជូន ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីរាជធានីភ្នំពេញចំនួន១៦ អង្គភាពក្នុងឱកាសមកបំពេ ញទស្សនៈកិច្ចនៅខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន បានជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពីការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សក្តានុពល និងការអភិវឌ្ឍខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចយកខេត្តព្រះសីហនុ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ដើម្បីបង្ហាញពីស្ថិរភា ពនយោបាយ និងការអភិវឌ្ឍន៍ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ ចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមកម្មវិធីគ្រោងទុក ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិមកកាន់ខេត្តព្រះសីហនុ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលរួមផ្សព្វផ្សាយសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានកសាងឡើង សម្រាប់ខេត្តព្រះសីហនុ និងការចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះ សីហនុ៕

Share.