ភ្នំពេញ៖ ព័ត៌មានបឋម ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូអាសង់ឌ្រីម 010 ស្លាកលេខ កណ្តាល1L-2226 ប៉ះជាមួយម៉ូតូរុម៉កដឹកលក់ម្ជូរស្លា កលេខ ភ្នំពេញ1BT-2372 នៅតាមបណ្តោយ ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង ១១ :៣០នាទីថ្ងៃ។

បើតាមសម្តីបងប្រុសជាអ្នកលក់ម្ជូរ ជិះពីរនាក់ប្តីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានចូលទិញឥវ៉ាន់បោះដុំមួយកន្លែង រួចក៏ជិះឆ្លងផ្លូវដល់ពាក់កណ្តាល ស្រាប់តែមានបុរសម្នាក់ជាបុគ្គលិកខាងរដ្ឋាករទឹកក្រុងតាខ្មៅ បានបើកឆ្លងផ្លូវទិសដៅផ្ទុយគ្នាភ្លាមៗនោះ គាត់ក៏បានព្យាយាម ចុច សុីផ្លេប៉ុន្តែបុរសនោះមិនលឺរវល់តែងាកមើលខាងក្រោយ ស្រាប់តែមកបុកចំពេញទំហឹងទូរម្ជូររបស់គាត់បែកខ្ចាយរងការខូចខាតគួរសម។ ចំណែកឯ បុរសម្នាក់នោះបានដួល រងរបួលដៃ

ភ្លាមៗនោះក៏មានបងប្អូនគាត់ដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ ហើយក៏មានមន្រ្តីនរគបាលចរាចរណ៍ចុះមកសម្រួលភ្លាមៗផងដែរ ប៉ុន្តែសម្រួលមិនត្រូវគ្នាក៏សម្រេចចិត្តលើកម៉ូតូដាក់ឡានតែម្តងទៅខណ្ឌ រងចាំការដោះស្រាយបន្តពីភាគីទាំងសងខាង៕

Share.