ក្រុមបាល់ទាត់ Newcastle United ដែលមានព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ជាម្ចាស់ក្លិប និងលោក Eddie Howe ជាអ្នកចាត់ការក្រុម បន្តស្ថិតនៅស្ថានភាពអាក្រក់ក្រោយ១៤ប្រកួតនៅក្នុងក្របខណ្ឌ English Premier League មិនដែលឈ្នះសោះ មាន៧ពិន្ទុ ក្រោយស្មើ៧ និងចាញ់៧លើក។

យោងតាមការចុះផ្សាយរបស់ Opta បានឲ្យដឹងថា Newcastle បានក្លាយជាក្រុមទី៤ ដែលលេងមិនឈ្នះ១៤ប្រកួតនៅ Premier League បន្ទាប់ពីក្រុម៖
Swindon Town (1993-94)
Queens Park Rangers (2012-13)
Sheffield United (2019-20)។

គួរបញ្ជាក់ក្រុមទាំង៣ ខាងលើនៅចុងបញ្ចប់រដូវកាលបានធ្លាក់ទៅកាន់លីគទី២ Championship ទាំងអស់។ សម្រាប់ប្រកួតបន្ទាប់របស់ Newcastle ត្រូវជួបជាមួយ Burnley នៅថ្ងៃទៅ៤ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងសប្តាហ៍ទី១៥៕

Telegram-Troryorng
Share.