ក្រុមបាល់ទាត់ផ្នែកនារី របស់ក្រុមជម្រើសជាតិអង់គ្លេស បានបំបាក់ ក្រុមជម្រើសជាតិឡាតវី ដោយលទ្ធផលយ៉ាងចាស់ដៃ ២០ទល់នឹង០ ក្នុងការប្រកួតជម្រុះ World Cup ពូល D នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

២០គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសស៊ុតបញ្ចូលទីដោយកីឡាការិនី៖
– Ellen White ៣គ្រាប់ម្នាក់ឯង
– Beth Mead ៣គ្រាប់ម្នាក់ឯង
– Alessia Russo ៣គ្រាប់ម្នាក់ឯង
– Lauren Hemp ៤គ្រាប់ម្នាក់ឯង
– Bethany England ២គ្រាប់
– Ella Toone ១គ្រាប់
– Georgia Stanway ១គ្រាប់
– Jessica Carter ១គ្រាប់
– Jill Scott ១គ្រាប់
– Jordan Nobbs ១គ្រាប់។

ក្រុមជម្រើសជាតិអង់គ្លេសផ្នែកនារី ស្ថិតនៅកំពូលតារាងពូល D ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះទាំង៦ ស៊ុតបញ្ចូលទីដៃគូប្រកួត៥៣គ្រាប់ ហើយបិទមិនឲ្យដៃគូប្រកួតស៊ុតចូលសូម្បី១គ្រាប់ មាន១៨ពិន្ទុពេញ៕

សូមទស្សនាវីដេអូទាំងស្រុង៖
Telegram-Troryorng
Share.