បាត់ដំបង៖ រដ្ឋបាលស្រុកថ្មគោល ចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យចាញ់បោកជនខិលខូចទិញដីឡូត៍ចំណីខ្នងអាងភាស ជាដីរបស់រដ្ឋ។

នៅដើមសប្តាហ៍នេះរដ្ឋបាលស្រុកថ្មគោលដែលមានលោក ជា សម្បត្តិ ជាអភិបាលខេត្ត បានប្រកាសជាសាធារណ:ដល់ស្រទាប់មហាជនទូទៅនៅក្នុងនិងក្រៅមូលដ្ឋានស្រុកថ្មគោលទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នចៀសវាងចាញ់បោកបុគ្គលខិលខូចដែលកំពុងដើរតួជាម្ចាស់កម្មសិទ្ធដីមួយកន្លែ ងយកទៅលក់ដូរដែលវាជាដីចំណីខ្នងអាងភាស ឋិតនៅក្នុងភូមិទួលទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ជា សម្បត្តិ បញ្ជាក់បន្តថា បុគ្គលឈ្មោះ វុន ជុំ ភេទប្រុស អាយុ ៥២ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបញ្ឍប់សកម្មភាពខុសច្បាប់ជាបន្ទាន់ ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវតុលាកាជាក់ជាមិនខាន។ បុគ្គលខាងលើកន្លងមកបានយកដីសាធារណ:របស់រដ្ឋ ( ដីចំណីអាងភាស )ទៅពុះជាដីឡូត៍លក់ទៅឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុង ១ឡូត៍តម្លៃ ៣០០០ដុល្លាអាមេរិក។

តាមរយ:ការជូនដំណឹងពីសកម្មភាពល្មើសច្បាប់នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវបានអនុវញ្ញាតិឲ្យមានការទិញ លក់ទីតាំងខាងលើជាដាច់ ខាត ការទិញលក់ដីឡូត៍លើទីតាំងនេះជាអំពើខុសច្បាប់ ទីតាំងដដែលនេះក៏មិនអនុញ្ញាតិឲ្យ មានការសាងសង់សំំណង់ផ្សេងៗគ្រប់ប្រភេទ រីឯសំណ ង់ដែលបានសាងសង់រួច ត្រូវរុះរើចេញឲ្យអស់យ៉ាងយូត្រឹមថ្ងៃទី ៣០ ខែធ្នូ ២០២១ ជាកំហិត៕

អត្ថបទ៖ ដំបងក្រញូង

Share.