កញ្ញា Han lay ត្រូវបាន​មហាជន​អ្នកគាំទ្រ​កម្មវិធី Miss Grand International ស្គាល់​ថា ជា​អតីត​បវរកញ្ញាភៀសខ្លួន​មកពី​ប្រទេស​មី​យ៉ាន​ម៉ា ឬ Miss Grand Myanmar 2020។ នៅ​អំឡុងពេល​ប្រកួត​ឆ្នាំកន្លងមក បវរកញ្ញា​រូបនេះ​មាន​ភាពក្លាហាន លើក​ការនិយាយ​អំពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ខ្លួន​នៅ​វេទិកា​អន្ដរជាតិ​ដ៏​ធំ​នេះ។ នាង​បាន​អំពាវនាវ​ឱ្យមាន​ការបញ្ឈប់​សង្គ្រាម​និង​អំពើ​ហឹ​ង្សា​របស់​កងទ័ព​ភូមា​ដើម្បី​បង្ក្រាប​ប្រជាជន។ ក្រោយ​បញ្ចប់​ការប្រកួត Miss Grand International  2020 នាង​មិនអាច​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​បាន​នោះទេ ព្រោះ​នាង​បាន​ជាប់​ដីការ​ចាប់ខ្លួន។

កញ្ញា Han lay បាន​សុំ​សិទ្ធ​ជ្រកកោន​ក្នុងប្រទេស​ថៃ ដោយមាន​ការយកចិត្ត​ទុក និង​ជួយ​ជ្រោមជ្រែង​យ៉ាង​ពិសេស​ពី​ស្ថាប័ន MGI (Miss Grand International ) ជាពិសេស​ពី​សំណាក់​លោក Nawat Itsaragrisil ជា​ប្រធាន។ លោក Nawat ក៏បាន​ជួយ​សម្រួល​ទាំង​ការ​ស្នាក់ និង​រក​ការងារ​ឱ្យ​ជាច្រើន​ផ្ដល់ឱ្យ​កញ្ញា Han lay  ដើម្បី​បន្ដជីវិត​រស់នៅក្នុង​ប្រទេស​ថៃ។ រហូតមកទល់​ពេលនេះ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ដា​ក្រាម​របស់​កញ្ញា Han lay គេ​មើលឃើញថា នាង​បាន​ប្រើ​ជីវិត​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​នៅក្នុង​ប្រទេស​ថៃ។

ថ្មីៗនេះ កញ្ញា Han lay បានទទួល​សិទ្ធ​ពិសេស​ពី​អ្នករៀបចំ​កម្មវិធី ក្លាយជា​ពី​ធី​ការិនី Miss Grand International 2021។ នាង​បាន​បង្ហោះ​ការ​អរគុណ​ចំពោះ ស្ថាប័ន MGI នៅលើ​អ៊ី​ន​ស្ដា​ក្រាម​របស់​នាង​ថា « នេះ​គឺជា​ពេលវេលា​ដំបូង​របស់ខ្ញុំ​នៅក្នុង​ជីវិត ដែល​បានទទួល​ការងារ​ជា​ពិធី​ការិនី​លំដាប់​អន្ដរជាតិ​ដូចជា​កម្មវិធី MGI (Miss Grand International ) ។ សូម​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន Miss Grand International  សម្រាប់​ឱកាស​ដ៏​មានតម្លៃ​នេះ និង​អរគុណ​ចំពោះ​អ្នកគាំទ្រ​អន្តរជាតិ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​រូបខ្ញុំ​នៅទីនេះ»។

ដោយឡែក​យប់​នៅ​យប់​ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញា Han lay ក៏បាន​បង្ហាញ​វត្តមាន​ជា​ពិធី​ការិនី​ក្នុង​ប្រកាស​បើក​ការប្រកួត​ឈុត​តំណាង​ជាតិ Miss Grand International ដ៏​អសច្ចារ្យ ហើយ​នាង​ធ្វើ​បានល្អ​មែនទែន។ នាង​បាន​រៀបរាប់​នៅក្នុង​វីដេអូ​នៅលើ​អ៊ី​ន​ស្ដា​ក្រាម​របស់​នាង​ថា នេះ​ជា​រឿង​នឹកស្មាន​មិន​ដល់ និង​ជា​លើកដំបូង​ក្នុង​ជីវិត​នាង។ នាង​បន្ដទៀត នាង​បាន​ខំប្រឹងប្រែង​ដោយ​មិន​ខ្វល់​ពី​ភាព​នឿយហត់ ក្នុង​សមជា​ពិធី​ការិនី​នៅ​វេទិកា​អន្ដរជាតិ​មួយ​នេះ។

ទន្ទឹមនឹង​នោះដែរ ក៏មាន​ការ Comment គាំទ្រ​នៅលើ​ទឹកចិត្ត​ពី​សំណាក់​ហ្វេ​ន​អ្នកគាំទ្រ​ខ្មែរ​និង​អន្ដរជាតិ​ជាច្រើន​នាក់ បាន​ពោល​សរសើរ​ពី​ភាពក្លាហាន និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់ក​ញ្ញា Han lay៕

Telegram-Troryorng
Share.