ខណៈ​ដែល​រឿង​ភាគ​ថ្មី​ចាប់​ដៃ​គូ​សម្ដែង​ជា​បុរស​សង្ហា​ Jang Ki Yong កំពុង​ចាក់​បញ្ចាំង​នៅពេល​នេះ​មាន​ដំណឹង​​​ថ្មី​ៗ​ក្ដៅ​​មួយ​ទៀត​​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​អ្នក​មេម៉ាយ​ចាយ​សម្រស់​ Song Hye Kyo ហៅ ​ហាន់ ជីអ៊ុន ​កំពុង​តែ​ត្រៀម​ថត​រឿង​ភាគ​ថ្មី​ជាមួយ​នឹង​តួ​ឯក​ប្រុស​ក្មេង​​វ័យ​ ​មាន​អាយុ​ប្អូន​រហូត​ដល់​ទៅ​១៨​ឆ្នាំ​។

សម្រាប់​រឿង​ភា​គ​ថ្មី​ដែល​ Song Hye Kyo ទទួល​សម្ដែង​​នេះ​មាន​ចំណង​ជើង​ថា​ «The Glory» ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​បុរស​សង្ហា​ Lee Do-hyeon ដោយ​រឿង​ភាគ​ថ្មី​នេះ​បាន​កំណត់​កាល​បរិច្ឆេទ​ថត​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ហើយ​។

រឿង​ភាគ​ថ្មី​របស់​តារា​ស្រី​​សាច់​ចាំ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ប្រូចេក​ (Project) Original Series របស់​ Netflix ដែល​មាន​ចំនួន​សរុប​៨​ភាគ​។ រឿង​នេះ​គឺ​ជា​ស្នាដៃ​សរសេរ​អត្ថបទ​រឿង​ដោយ​អ្នក​និពន្ធ​ល្បី​ Kim Eun-sook (김은숙) ម្ចាស់​ស្នាដៃ​រឿង​ភាគ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ «Secret Garden» «Descendants of the Sun» «Goblin» និង «The King: Enternal Monarch»។

អ្នក​ដឹកនាំ​រឿង​ដែល​នឹង​មក​ដឹកនាំ​រឿង​នេះគឺ​ជា​អ្នក​ដឹកនាំ​រឿង​ពី​ភាពយន្ត​ភាគ​ជាស៊េរី​ «Record of Youth» និង «Secret Forest S.1» គឺ​លោក Ahn Gil-ho (안길호)

រឿង​នេះ​ត្រូវ​បាន​ប្រភព​ខាង​ក្នុង​បង្ហើប​ឱ្យ​ដឹង​ថា​សាច់​រឿង​ និយាយ​ពី​ «នារី​ម្នាក់​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​គ្រូ​របស់​កូន​ប្រុស​ មនុស្ស​ប្រុស​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន​ ហើយរឿងរ៉ាវ​សងសឹក​ក៏​បាន​ចាប់​ផ្ដើម​ឡើង​»៕

Telegram-Troryorng
Share.