កាល​ពី​យប់​មិញ​នេះ​ អាច​និយាយ​បាន​ថា​ជា​រាត្រី​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្មវិធី​ Miss Grand International ព្រោះ​ជា​រាត្រី​ដែល​បេក្ខនារី​មក​ពី​បណ្ដា​ប្រទេស​ជួបជុំ​គ្នា​ឡើង​ឆាក​បង្ហាញ​ម៉ូដ​ឈុត​តំណាង​ជាតិ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​របស់​ជាតិ​សាសន៍​នីមួយ​ៗ​ យ៉ាង​ណា​មិញ​កាល​ពី​យប់​មិញ​នេះ​បវរកញ្ញា​ហុងកុង ដែល​ជា​បេក្ខនារី​​តែង​តែ​​នាំ​មក​នូវ​ភាព​សប្បាយរីករាយ​និង​​ភាព​កំប្លុកកំប្លែង​សម្រាប់​វេទិកា​ប្រកួត​ បាន​បង្កើត​បរិយាកាស​​ប្លែក​ថ្មី​មួយ​ទៀត​ រហូត​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​ហ្វេនៗ​ជា​ច្រើន​។

នៅ​ក្នុង​ការ​ប្រកួត​បង្ហាញ​ឈុត​តំណាង​ជាតិ​កាល​ពី​រាត្រី​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ នៅ​លើ​វេទិកា​ប្រកួត​សម្រស់​​ Miss Grand International កញ្ញា Sen Yang បាន​បង្ហាញ​ខ្លួន​ក្នុង​​ឈុត​តំណាង​ជាតិ​ Dim Sum អាហារ​ដែល​ជា​និមិត្ត​រូប​មាន​ឈ្មោះ​​​ល្បីល្បាញ​មួយ​របស់​ ហុងកុង​។ សម្រាប់​ការ​បង្ហាញ​ឈុត​អាហារ​ម្ដង​នេះ​គឺពិត​ជា​មិន​ធម្មតា​នោះ​ទេ​ ព្រោះ​បើ​មិន​ប្លែក​គឺ​មិនមែន​ជា​បវរកញ្ញា​ហុង​កុង​ឆ្នាំ​នេះ​នោះ​ទេ​ព្រោះ​កញ្ញា​ Sen Yang មិន​ត្រឹម​តែ​បង្ហាញ​ឈុត​នោះ​ទេ​ កញ្ញា​ថែម​ទាំង​ញ៉ាំ​ Dim Sum បង្ហាញ​ក្នុង​ពេល​ដើរ​បង្ហាញ​ម៉ូដ​នោះ​​យ៉ាង​ឆ្ងាញ់​ពិសារ​ថែម​ទៀត​ អាច​និយាយ​បាន​ថា​សកម្មភាព​របស់​កញ្ញា​ទាញ​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​។

សម្រាប់​កញ្ញា​ Sen Yang គឺជា​បេក្ខនារី​តំណាង​ឱ្យ​ហុងកុង​ បច្ចុប្បន្ន​កញ្ញា​មាន​អាយុ​ ២៨ ឆ្នាំ​ មាន​កម្ពស់​ ១.៧១ សង់ទីម៉ែត្រ​ គឺជា​អ្នក​បង្ហាញ​ម៉ូដ​និង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ល្បី​មួយ​នៅ​សហរដ្ឋ​អាមេរិក​៕

Telegram-Troryorng
Share.