មូលនិធិវិនិយោគការផលិតវ៉ាក់សាំង កូវីដ១៩ របស់រុស្សីប្រភេទ Sputnik V បាននិយាយនៅថ្ងៃច័ន្ទសប្ដាហ៍នេះថា ការចាក់វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ប៉ុន្ដែពួកគេកំពុងតែធ្វើកំណែទម្រង់ថ្មី ដើម្បីប្រើសម្រាប់កម្ចាត់វីរុសបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុងនេះ។

មូនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) បាននិយាយថា វ៉ាក់សាំង Sputnik V និង វ៉ាក់សាំង Sputnik Light បានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់របស់មេរោគ SARC-Cov-2 ដែលជាប្រភេទវីរុសដែលកំពុងអុកឡុកពិភពលោកទាំងមូល។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មី ៨០% បន្ទាប់ពីចាក់ដូសទី២ បានចន្លោះពី ៦ខែ ទៅ ៨ខែ។

មូលនិធិវិនិយោគផ្ទាល់របស់រុស្សី (RDIF) ដែលគាំទ្រការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ ដោយវិទ្យាស្ថានហ្គាម៉ាលីយ៉ា (Gamaleya) គ្រប់គ្រងដោយរដ្ឋ បាននិយាយថា វិទ្យាស្ថាននេះបានចាប់ផ្ដើមអភិវឌ្ឍន៍វ៉ាក់សាំង Sputnik កំណែថ្មីរួចជាស្រេចសម្រាប់ វីរុស អូមីក្រុង។ ក្នុងករណីដែលមិនទំនងជាមានការប្រែប្រួលបែបនេះ កំណែទម្រង់វ៉ាក់សាំងដូសជំរុញ Sputnik Omicron ថ្មីអាចនឹងរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំក្នុងរយៈពេល ៤៥ថ្ងៃប៉ុណ្ណោះ។

អ្វីដែលពិសេសនោះ វ៉ាក់សាំងដូសជម្រុញ Sputnik Omicron ជាច្រើនរយលានអាចនឹងត្រូវផ្ដល់ជូនទៅទីផ្សារអន្តរជាតិនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ ខាងមុខ ហើយវ៉ាក់សាំងជាង ៣ពាន់លានដូសអាចនឹងរួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ ២០២២ ។

មេរោគនេះត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះឲ្យថា ជាវីរុសបំប្លែងខ្លួនថ្មីគួរឲ្យព្រួយបារម្ភ ព្រោះមេរោគនេះត្រូវបានគេរាយការណ៍ថា មានការវិវត្តចំនួន ៣២ ដែលអាចធ្វើឲ្យឆ្លងកាន់តែខ្លាំង នឹង កាន់តែមានគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនផ្សេងៗទៀត សូម្បីតែវីរុស Delta ក៏មិនអាចចម្លងបានលឿនជាងវីរុស អូមីក្រុងនេះដែរ៕

ប្រភព៖ The Moscow Times

Telegram-Troryorng
Share.