កម្ពុជានឹងដាក់ឲ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា”នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២១នេះ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ននិងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន តំណាងអង្គទូត សមាគម អង្គការអន្តរជាតិរួមទាំងវិស័យឯកជន បណ្តាញវិនិយោគិននិងធុរកិច្ចផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺជាសរសរស្តម្ភមួយក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ដោយផ្តោតលើការគាំទ្រអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីតាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មីទាំងផ្នែកសមត្ថភាពនិង ធនធានហិរញ្ញវត្ថុ។

តាមទិសដៅនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវកម្មវិធីនយោបាយថ្នាក់ជាតិស្តី ធរុកិច្ចថ្មីកម្ពុជាក្រោមការសម្របសម្រួលពីមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី តេជោនិងសហគ្រិនខ្មែរ។

ការរៀបចំកម្មវិធីថ្នាក់ជាតិនេះមានគោលបំណងធំៗចំនួន៤រួមមាន៖ (១) ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនិងពង្រឹកកិច្ចសហប្រតិបត្តិការរវាងគ្នានិង គ្នាតាមរយៈកម្មវិធីបែបសហគមន៍និងថ្នាលឌីជីថល (២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារគាំទ្រឲ្យគ្នាទៅវិញ ទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី (៣) ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយទាក់ទងនឹង សហគ្រិនភាព ធុរកិច្ចថ្មីនិងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថលនិង (៤) ជាវេទិកាជាតិមួយក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា៕

Share.