ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​នេះ​ ​​ពិភពលោក​កំពុង​តែ​គំរាម​កំហែង​ដោយ​សារ​តែ​វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​ Omicron​ ប៉ុន្តែ​នៅ​លើ​ឆាក​ប្រកួត​​នៃ​កម្មវិធី​ Miss Grand International ក៏​កំពុង​តែ​ពុះ​កញ្ជ្រោល​និង​ក្ដៅ​គគុក​ខ្លាំង​មិន​ចាញ់​គ្នា​ដែរ​ ព្រោះ​ក្រោយ​ពី​​ប្រកួត​​ឈុត​តំណាង​ជាតិ​ដែល​បង្ហាញ​ពី​សិល្បៈ​ វប្បធម៌ ​អរិយ​ធម៌ ជាតិ​សាសន៍​នីមួយ​ៗ​ហើយ​នោះ​ មក​ដល់​ពេល​នេះ​បវរកញ្ញា​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ដើម្បិ​បញ្ចេញ​សមត្ថភាព​និង​ទេព​កោ​សល្យ​ខ្លួន​ក្នុង​វគ្គ​ប្រកួតបឋម​ (Preliminary Competition)។

យ៉ាង​ណា​មិញ​ឱកាស​មួយ​ទៀត​ដែល​នឹង​ជួយ​ឱ្យ​បវរកញ្ញា​កម្ពុជា​បាន​ជាប់​ចូល​ដល់​វគ្គ​ Top10 ​នោះ​គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​លើ​ App មួយ​ដែល​មាន​ឈ្មោះ​ថា​ Star Phone ដែល​តម្រូវ​ឱ្យ​មាន​ការ​ចាយ​ប្រាក់​​បោះ​ឆ្នោត​ដើម្បី​ទទួល​បាន​ពិន្ទុ​ ក្នុង​នោះ​សង្កេត​ឃើញ​ថា​មាន​បុគ្គល​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ថា​ជា​តារា​ ថៅកែ​លក់​ផលិតផល​អនឡាញ និង​សាធារណជន​ធម្មតា​ បាន​ចាប់​ផ្ដើម​ជះ​ប្រាក់​ពី​ក្នុង​ហោប៉ៅ​ ចូលរួម​ជួយ​បោះ​ឆ្នោត​ដល់​បវរកញ្ញា​កម្ពុជា​ជា​បន្ត​បន្ទាប់​ហើយ​។

នៅ​ក្នុង​ចំណោម​បុគ្គល​​ល្បី​ៗ​ដែល​បង្ហាញ​ទំនោរ​គាំទ្រ​ចំពោះ​បវរកញ្ញា​កម្ពុជា​ Miss Grand ប៉ូគីមថេង សុតធីតា ​ជា​ច្រើន​រូប​​តាម​រយៈ​បណ្ដាញ​សង្គម​ មក​ដល់​ពេល​នេះ​មាន​បុគ្គល​ល្បី​ៗ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​​បញ្ចេញ​ទឹក​ប្រាក់​ដើម្បី​បោះ​ឆ្នោត​ជួយ​បវរកញ្ញា​ខ្មែរ​ឱ្យ​បាន​ឡើង​ដល់​វគ្គ​ Top10 ក្នុង​នោះ​រួម​មាន​៖

-ឧកញ៉ា ទ្រី ដាណា ចូលរួម​បោះឆ្នោត​ចំនួន​ ៥០០០​ ដុល្លារ (៥ពាន់​ដុល្លារ)


-លោកស្រី ស្រីអូន សម្រស់ធម្មជាតិ ចំនួន​ ២០០០ ដុល្លារ (២ពាន់​ដុល្លារ)


-អ្នក​នាង​ ពេជ្រ សោភា ចំនួន ៥០០ ដុល្លារ (៥រយ​ដុល្លារ)


-គណនី​ឈ្មោះ

Telegram-Troryorng
Share.