ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី ៨០០ និង ៨០១ របស់ខ្លួនអំឡុងការប្រកួត ដែលក្រុម Man United បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-២ នៅ កីឡដ្ឋាន Old Trafford នៅ រាត្រីថ្ងៃទី២ ឈានចូលព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍ទី១៤ ក្របខណ្ឌ Premier League។

ខាងក្រោមនេះគឺជាស្ថិតិគ្រាប់បាល់ទាំង៨០១ របស់ Ronaldo៖
– Sporting Lisbon ៥គ្រាប់
– Man United ១២៩គ្រាប់
– Real Madrid ៤៥០គ្រាប់
– Juventus ១០១គ្រាប់
– ក្រុមជម្រើសជាតិព័រទុយហ្គាល់ ១១៥គ្រាប់។

បច្ចុប្បន្នកីឡាករអាជីពដែលនៅ បន្តលេងបាល់ហើយមានគ្រាប់លើសពី៥០០គ្រាប់នោះ គឺមានតែ៥នាក់ប៉ុណ្ណោះ៖ 
១. Cristiano Ronaldo ៨០១គ្រាប់
២. Lionel Messi ៧៥៥គ្រាប់
៣. Zlatan Ibrahimović ៥៥៣គ្រាប់
៤. Robert Lewandowski ៥២៥គ្រាប់
៥. Luis Suárez ៥០៩គ្រាប់៕

Telegram-Troryorng
Share.