អ្នកចាត់ការបណ្តោះអាសន្ន Michael Carrick បានសម្រេចចិត្តចាកចេញបិសាចក្រហម Manchester United ក្រោយរួមរស់អស់រយ:ពេល១៥ នៅ ទឹកដី Old Trafford ក្នុងនាមជាកីឡាករ, គ្រូជំនួយ និងគ្រូបង្វឹកបណ្តោះអាសន្ន។

Michael Carrick ក្នុងនាមជាកីឡាករ៖
បង្ហាញខ្លូនលើទីលាន ៤៦៣ប្រកួត ស៊ុតបញ្ចូលទី ៥៧គ្រាប់ ជួយឲ្យ Man United ឈ្នះពាន Premier League ៥លើក, Champion league ១លើក, Europa league ១លើក, FA Cup ១លើក និង League Cup ១លើក។

Michael Carrick ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន៖
ឈ្នះ Villarreal ២-០ កក់កៅ អីវគ្គ១៦ក្រុមចុងក្រោយនៅ UCL
ស្មើ Chelsea ១-១ នៅ កីឡដ្ឋាន Stamford Bridge
ឈ្នះ Arsenal ៣-២ នៅ កីឡដ្ឋាន Old Trafford។

ក្រោយចាកចេញ Michael Carrick បានថ្លែងថា៖ «ពេលវេលាដ៏អស្ចារ្យនៅ Manchester United រយ:ពេល១៥ឆ្នាំគឺជា​​ពេល​វេលា​ដ៍ល្អ​បំផុតនៅ ក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំបានសម្រេចចិត្តចាកចេញ ហើយខ្ញុំសូមជូនពរឲ្យលោក Ralf Rangnick រួមទាំងបុគ្គលិក, កីឡាករ និងអ្នកគាំទ្រជួបតែរឿងល្អៗសម្រាប់អនាគត»។ 

Telegram-Troryorng
Share.