អាកាសធាតុ​ត្រជាក់​ត្រូវបាន​ព្យាករណ៍​សម្រាប់​ភូមិភាគ៣ មានដូចជា​ភាគ​ខាងជើង ឥ​សាន្ដ ភាគ​កណ្ដាល និង​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ ជាមួយ​អាកាសធាតុ​និង​ធ្លាក់ចុះ​ពី ៣-៥អង្សា ចំណែកឯ​នៅ​ តំបន់ភ្នំ ឬ​នៅ ​កំពូលភ្នំ​នៅ​ភាគ​ខាងជើង និង ភាគ​ឥ​សាន្ដ អាច​នឹងមាន​សីតុណ្ហភាព​ទាប​នៅ ពេល​ព្រឹក ចាប់ពី ៣អង្សា ទៅ ១២អង្សា រហូតដល់​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ។

នាយកដ្ឋាន​ឧតុនិយម​ប្រទេស​ថៃ​បាន​និយាយ​នៅ​ ថ្ងៃ​ព្រហស្បតិ៍ ទី ០២ ខែ ធ្នូ នេះ​ថា ប្រព័ន្ធ​សម្ពាធ​ខ្យល់​ខ្លាំង​មួយទៀត មកពី​ប្រទេស​ចិន​និង​គ្រប់​ដណ្ដប់​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី ៣ រហូតដល់​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១នេះ ហើយ​អាកាសធាតុ​និង​ចុះ​ត្រជាក់​ខ្លាំង រួមទាំង​មាន​ខ្យល់​ខ្លាំង​ផងដែរ។

ក្រោយ​ការជូនដំណឹង នាយកដ្ឋាន​ឧតុនិយម​បាន​ណែនាំ​ប្រជាជន​ថៃ​នៅ ភាគ​ខាងជើង​ឲ្យ​ថែរក្សា​សុខភាព​របស់​ពួកគេ ព្រោះ​អាច​រង​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ ៕

ប្រភព៖ Bangkok Post

Telegram-Troryorng
Share.