ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគទី២ (Cambodian League 2) បានបញ្ចប់សប្តាហ៍ទី១ កាលពីថ្ងៃសៅ រ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នេះ ដោយក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ ស្ថិតនៅ កំពូលតារាងបណ្តោះអាសន្ន។

ខាងក្រោមនេះគឺជាកាលបរិច្ឆេទថ្ងៃប្រកួតបើកឆាកសប្តាហ៍ទី២ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១៖
– ក្លិប​បាល់ទាត់​ឬទ្ធីសែន vs កោះកុងអែហ្វស៊ី នៅ កីឡដ្ឋានកំពង់ឆ្នាំង
– សមាគម​កីឡា​បាល់ទាត់​ខេត្តត្បូងឃ្មុំ vs កងយោធពលខេមរ:ភូមិន្ទ U21 នៅ កីឡដ្ឋានប៊ុន រ៉ានីហ៊ុនសែនមេមត់
– សាលា​បាល់ទាត់​ជាតិ​បាទី​ vs ក្លិប​បាល់ទាត់​ខេត្ត​សៀមរាប នៅ កីឡដ្ឋានសាលាបាល់ទាត់ជាតិ
– ​​ក្លិប​បាល់ទាត់​ខេត្ត​បន្ទាយមានជ័យ vs អាយ អេស អាយ ដង្កោសែនជ័យ នៅ កីឡដ្ឋានហ៊ុន សែន ខ្លាកូន៕

អត្ថបទពាក់ព័ន្ធ៖៥ រឿង​ដែល​​មិន​សូវ​មាន​អ្នក​ដឹង ​ក្នុង​ប្រកួត​​លីគ​ទី២ សប្ដាហ៍​ទី១

សប្ដាហ៍ទី១​មាន​កីឡាករ​​ចំនួន​១៩​រូប បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​ វិញ​ទៅ​ មក ខណៈ​កីឡាករ សារី តៃម៉ូ របស់​ក្រុម​ខេត្ត​ត្បូងឃ្មុំ បាន​ទាត់​បញ្ជូល​ទី​ច្រើន​ជាង​គេ​គឺ​​បាន២គ្រាប់​ម្នាក់​ឯង។

Telegram-Troryorng



Share.