ខេត្តព្រះសីហនុ៖ បើកម៉ូតូបុកជាមួយរថយន្តមួយគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០:៤៥នាទីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវិថីឯករាជ្យ ១០០ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ ៣ ក្រុងព្រះ សីហនុ/ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញរថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខភ្នំពេ ញ2BE 68 06 ពណ៌ខ្មៅ បើកបរដោយនារីជនជាតិចិនមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់មកដល់ចំពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក់BMW ពាក់ស្លាកលេខភ្នំពេញ1I I 68 66ពណ៌ខៀវលាយខ្មៅបើកបរដោយបុរសជនជាតិចិនដូចគ្នាក្នុងស្ថានភាពលឿនបានបុកប៉ះជាមួយនឹងរថយន្តចំចំហៀងខាងឆ្វេងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកដល់ ធ្វើការវាស់វែងនឹងសម្របសម្រួលចរាចរណ៍និងទុកឲ្យភាគីទាំងពីរសម្របសម្រួលគ្នានៅនឹងកន្លែងតែម្ដង៕​

Share.