ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម៉ូតូ២គ្រឿងបុកប៉ះគ្នា និងបណ្តាលឲ្យមនុស្ស៤ នាក់រងរបួសធ្ងន់និងស្រាល កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយវិថីឯករាជ្យ ចំណុចទល់មុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ ស ង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកClick ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK-3460 ជិះគ្នា២នាក់ បើកបរក្នុងទិសដៅពីរង្វង់មូលតោពីរ ឆ្ពោះទៅស្តុប៣៣ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកអាឆ្លាម ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹង និងមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយឡែកវត្ថុតាងទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោ កខេត្តព្រះសីហនុ លើកយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរងចាំធ្វើការដោះស្រាយបន្តតាមក្រោយ ៕

Share.