ស្រុកព្រៃនប់៖ អាគារប្រៃសណីយ៍ចំណាស់ទុកចោល គ្មានមនុស្សរស់នៅ ០១ខ្នង ត្រូវអគ្គីភ័យឆាបឆេះដែលបើតាមសមត្តិកិច្ចប្រាប់ថាបណ្តា លមកពីផ្ទុះលូបង្គន់ ។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១នៅចំណុចទីតាំងអាគារប្រៃសណីយ៍កម្ពុជាចាស់ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអធិការនបានបន្តថា ករណីអគ្គីភ័យខាងលើនេះបានឆាបឆេះអាគារប្រៃសណីយ៍ចាស់ទ្រុតទ្រមទុកចោលគ្នានមនុស្សស្នាក់នៅ ០១ខ្នង សង់អំពីឥដ្ឋ ប្រកក្បឿងបណ្តោយ ១៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ ជាកម្មសិទ្ធរបស់រដ្ឋ មូលហេតុផ្ទុះលូបង្គន់អាគារទុកចោល ។

លោកអធិការបានបន្ថែមថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ សុខ ភីលីន បានបញ្ជាក់ថាមុនពេលកើតហេតុ គាត់លឺសូរសំលេងផ្ទុះដូចផ្ទុះកង់ឡាន ហើយគាត់ដើរមកមើល បានឃើញមានអណ្ដាតភ្លើងឆេះ ដំបូលអាគារប្រៃសណីយ៍ចាស់របស់រដ្ឋ ហើយគាត់បានរាយការណ៍ម កសមត្ថកិច្ចតែម្ដង ។

ក្រោយពីទទួលព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្ដពន្លត់អគ្គីភ័យមកជួយ ពន្លត់ភា្លមៗ អស់ទឹកចំនួន២ រថ យន្ដទើបរលត់ទាំងស្រុង ។ហើយករណីអគ្គីភ័យខាងលើ បណ្តាលអោយឆេះឈើពិដាន និងក្បឿងមួយចំនួន ហើយក៍មិនមានបណ្តាលអោយមនុស្សរងរបួសនោះដែរ ៕

Share.