ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកទៅបុកពីក្រោយម៉ូតូមួយគ្រឿង បណ្តាលឲ្យស្ត្រីអ្នកបើកបរម៉ូតូសន្លប់បាត់ស្មារតី នៅក្នុងថ្លុកឈាម ហើយអ្នកបើករថយន្តរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រក្រោន ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពី ពលរដ្ឋដែលឃើញហេតុការណ៍ហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកស្កុបពីអាយ ពណ៌សរ គ្មានស្លាកលេខ បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានរថ យន្តមួយគ្រឿង (មិនចាំម៉ាក) បានបុកគូទម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រង់ក្បាល សន្លប់បាត់ស្មារតី ក្នុងថ្លុកឈាម ក្រោយមកបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះត្រូវបានបងប្អូនយកទៅរក្សាទុក រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.