បាត់ដំបង៖ ពលរដ្ឋប្រុស ស្រីជិត ៣០នាក់ត្រូវសមត្ថកិច្ចតំបន់ព្រំដែននាំខ្លួនក្រោយប្រមូលផ្តុំគ្នាឆ្លងដែនចូលក្នុងប្រទេសថៃខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសំពៅ លូន។

នគរបាលជំនាញ នៃស្នងការដ្ឋានខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទប់ស្កាត់នេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមក នេះក្រោមកិច្ចសហការរវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ រួមជាមួយកម្លាំងយោធាជាច្រើននាក់ បានចុះល្បា តតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង បានប្រទះឃើញ ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង និងមួយករណីទៀតជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាងវិញ។

ករណីទី១ សមត្ថកិច្ចឃាត់បាននៅត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំជ្រៃសីមា ស្រុកសំពៅ លូន បាននាំខ្លួនមនុស្សចំនួន ១១នាក់ រី ឯករណីទី០២ ឃាត់បានពេលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកំណើតវិញចំនួន ១៥នាក់ ក្នុងភូមិសាស្ត្រភូមិគីឡូ ១៣ ឃុំស ន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ក្រោយការទប់ស្កាត់ទាំង ២លើក កម្លាំងសមត្ថកិច្ចបានសាកសួរ និងអប់រំណែនាំ ដោយមួយចំនួនឱ្យពួកគាត់វិលត្រឡប់ទៅ កាន់លំនៅ ដ្ឋានវិញ និងមួយចំនួនទៀតបានប្រគល់ឲ្យទៅ ក្រុមគ្រូពេទ្យប្រចាំការនៅ ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ ១៣ អនុវត្តវិធានការការពារជំងឺកូវីដ- ១៩៕

អត្ថបទ៖ដំបងក្រញូង

Share.