ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សចំនួន 2 នាក់រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ ៧០១ ជាផ្លូវចុះពីឃ្លាំងលើសំដៅទៅមហោស្របចាស់ ស្ថិតនៅក្នុងសង្កាត់លេខ ០២ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់មកកាន់ភ្នាក់ងារសារពត៌មានយើងអោយបានដឹងថា មុនពេលកើតហេតុម៉ូតូម៉ាកឃ្លីក ពាក់ស្លាកលេខ ព្រះសីហនុ 1D-2287 បើកបរដោយបុរសម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន Foodpanda បើកបរទៅដៅពីកើតមកលិច ពេលដែលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកវីសិន គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ បើកបរក្នុងទិសដៅពីលិចមកកើត បានបុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសស្រាលចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសង ខាង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងវត្ថុតាងទាំងសងខាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធី៕

Share.