តាមរយៈ​ការចេញផ្សាយ​របស់​គេហ​ទំព័រ​ព័ត៌មាន​ថៃ Matichon បានឱ្យដឹងថា ការប្រកួត Miss Grand International 2021 បានបញ្ចប់​ដោយ​ជោគជ័យ និង​បាន​រកឃើញ​ម្ចាស់​មកុដ ដែល​បាន​ទៅលើ​បវរកញ្ញា Nguyen Thuc Thuy Tien ជា Miss Grand Vietnam មាន​វ័យ ២៣ឆ្នាំ។

អ្វីដែល​កំពុង​ធ្វើឱ្យមាន​កំដៅ​លើ​បណ្ដាញ​សង្គម TikTok និង Facebook គឺពាក់ព័ន្ធ​ទៅនឹង​កាយវិកា​របស់​បវរកញ្ញា​រូបនេះ ព្រោះ​កញ្ញា​ហ៊ាន​លើក​សញ្ញា​ម្រាមដៃ ៣ ដែលមាន​បង្ហាញ​អត្ថន័យ​ថា «stop the war and violence » ជា​សញ្ញា​ដែល​ក្រុមអ្នកតវ៉ា​នៅ​ប្រទេស​ថៃ​បានចាប់ផ្តើម​ប្រើ​វា​ក្នុង​ការតវ៉ា​ប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល​ថៃ បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែឧសភា ឆ្នាំ ២០១៤ ។ 

នៅក្នុង​វគ្គ​សំណួរចម្លើយ Top 10 កញ្ញា Nguyen Thuc Thuy Tien ជា Miss Grand Vietnam បាន​ឆ្លើយថា ៖«ខ្ញុំ​បាន​តាមដាន​ពី​ស្ថានការណ៍​ប្រទេស​ថៃ​ប្រមាណ ២-៣ ខែ​មុន ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រជាជន​ចេញមក​តវ៉ា និង​ប្រឆាំង​ជាមួយ​នយោបាយ​ក្នុងប្រទេស​ថៃ។ ដូច្នោះ​ហើយ ខ្ញុំ​ចាំបាច់​ត្រូវតែ​លើក​ម្រាមដៃ៣ឡើង ជាមួយ​អត្ថន័យ​ជា​ភាសា​ថៃ​ថា “ធ្វើឱ្យ​ពិភពលោក​ពេញលេញ ដែល​ល្អ​ប្រសើរឡើង​សម្រាប់​អ្នក​គ្រប់គ្នា” ។ ខ្ញុំ​គិតថា អ្វីដែល​បានកើត​ឡើង​អំឡុង២-៣ ខែ​កន្លងមកនេះ និង​ពេលវេលា​នេះ ក៏​សមរម្យ​នឹង​និយាយ​ឡើង ដែល​ចង់​ដាស់តឿន​ដល់​មនុស្សម្នា​ជាច្រើន​នាក់​ទៀតថា ឱ្យជួយ​គ្នា​កសាង​ពិភពលោក​ដែលមាន​សភាព​ប្រសើរឡើង»។

តែ​យ៉ាងណាក៏ដោយ ក្រោយពេល​ដណ្ដើមបាន​មកុដ Miss Grand International 2021 កញ្ញា Nguyen Thuc Thuy Tien បាន​និយាយ​បកស្រាយ​ពី​អារម្មណ៍​របស់ខ្លួន​ថា «ពិតប្រាកដ​ណាស់ ខ្ញុំ​មាន​សេចក្ដីសុខខ្លាំងៗ និង​ខ្លាំង​បំផុត។ ជាមួយគ្នា​នោះដែរ ក៏មាន​អារម្មណ៍​ព្រួយបារម្ភ​បន្ដិច​ដែរ ព្រោះ​ខ្ញុំ​ស្ទើ​តែ​មិន​ជឿថា ខ្ញុំ​អាចមក​ឈរ​បាន​ត្រង់ចំនុច​នេះ​បាន និង​មាន​គេ​សួរថា ហេតុអ្វី​បានជា​ចង់​មក​រស់នៅ​ប្រទេស​ថៃ? ខ្ញុំ​បាន​ឆ្លើយ​ប្រា​ប់លោក Nawatt ថា ខ្ញុំ​ចង់​រស់នៅ​ប្រ​ទស​ថៃ ព្រោះ​ខ្ញុំ​ត្រូវការ​មកុដ ខ្ញុំ​ស្រឡាញ់​វា​ណា​ចា៎»។

បើទោះជា​មានការ​បកស្រាយ​បែបនេះ​ក៏ពិតមែន ក៏ប៉ុន្ដែ​អ្នកលេង​បណ្ដាញ​សង្គម ពិសេស​ជនជាតិ​វៀតណាម នៅតែ​មិន​ពេញចិត្ត​ចំពោះ​ប្រយោគ​ដែល​បវរកញ្ញា​រូបនេះ​ធ្លាប់បាន​ឆ្លើយ​នៅលើ​វេទិកា​ថា នាង​មិន​បានទទួល​ការគាំទ្រ​ចេញពី​ប្រទេស​ខ្លួនឯង​ឡើយ សូម្បីតែ​ក្រុមគ្រួសារ​នាង​ផ្ទាល់។ ប្រយោគ​មួយ​នេះ ហាក់ដូច​បញ្ជាក់​ពី​ពាក្យ​កុហក​របស់​នាង ទាំង​ដែល​លោក Nawat ធ្លាប់បាន​អះអាង​នៅលើ Live ថា «ខាង​ភាគី​វៀតណាម គឺ​តែងតែមាន​សកម្មភាព​គាំទ្រ និង​បង្ហោះ​គ្រប់​សកម្មភាព​របស់​ប​វរ​កញ្ញា​ខ្លួន​មិនចេះ​ដាច់ ដែល​ទង្វើ​នេះ​គប្បី​បវរកញ្ញា​គ្រប់​ប្រទេស​មិនគួរ​មើលរំលង ដូច្នេះ​ទើប​បវរកញ្ញា​វៀតណាម ស័​ក្ដ​សម​នឹង​ទទួលបាន​មកុដ»។

យោងតាម​សម្ដី​របស់​មេ Miss Grand International ខាងលើនេះ គឺ​ផ្ទុយទៅនឹង​អ្វីដែល​កញ្ញា​ធ្លាប់បាន​លើកឡើង បើ​ដូច្នេះ​តើ​ការពិត​គឺជា​អ្វី​ទៅវិញ?៕

Telegram-Troryorng
Share.