រថយន្តចំនួន៣គ្រឿងបានខូចខាត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើកបុករុញតគ្នា កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី មុខសាលាខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកFord  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-9293 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើត ទៅលិច ដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាក TOYOTA Revo ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8844 ហើយរុញទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4887 ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បណ្តាលឲ្យរថយន្តទាំង៣គ្រឿងទទួលរងខូចខាត តែរថយន្តនៅកណ្តាលគេខូចខាតធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីឲ្យភាគីទាំង៣សម្របសម្រួលគ្នា ៕

អត្ថបទ៖សេង សាវី

Share.