បាត់ដំបង៖ ដែនព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុកឯកភ្នំ ជិត១០០០ហិកតា ត្រូវបានមន្ត្រីជំនាញរកឃើញក្រោយជនខិលខូចចូលទន្ទ្រានឈូសឆាយជាកម្មសិទ្ធជាបន្តបន្ទាប់។

នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ព្រមទាំងកម្លាំងគណ: បញ្ជាការ រួមជាមួយ ប្រតិភូក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរបានចុះផ្ទាល់ដល់ទីតាំងកាប់ទន្ទ្រាន ឈូសឆាយបំផ្លាញព្រៃលិចទឹកតំបន់ ៣ ដើម្បីកាន់កាប់ដោយខុសច្បាប់ ដែលចំណុចខាងលើនេះត្រូវបាន ក្រុម ល្មេីសសាបព្រោះស្រូវថ្មីៗ និងឈូសឆាយបន្ថែមវាតទី ពង្រីកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

បេសកកម្មក្តៅបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈេីលិចទឹក ក្នុងតំបន់៣ ប្រតិភូចម្រុះចុះដល់ចំណុចក្រពេីស្គម ក្នុងឃុំព្រៃចាស់ ស្រុក ឯកភ្នំ ខេ ត្ត បាត់ដំបង ជាទីតាំងប្រព្រឹត្តបទល្មើសតែម្តង ក្នុងគោលបំណងកំណត់ ផ្ទៀងផ្ទាត់ ព្រៃលិចទឹកតំបន់ហាមឃាត់ និងធ្វើអត្តសញ្ញាណកម្មទិន្នន័យដីដែលកាប់ទន្ទ្រាន ក្នុងនោះបានរកឃើញផ្ទៃដីដែលក្រុមជនល្មេីសទន្ទ្រានយកសរុបជិត ៩០០ ហិកតា។

ក្នុងពេលតំណាលគ្នាប្រធានគណៈបញ្ជាការឯកភាពស្រុកថ្មគោល ក៏បានដឹកនាំក្រុមការងារចុះពិនិត្យ និងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំតាម៉ឺន ភូមិសាស្ត្រឃុំជ្រោយស្តៅ ភូមិសាស្ត្រឃុំតាពូង ភូមិសាស្ត្រឃុំបឹងព្រីង បានទប់ស្កាត់ហាមឃាត់ប្រជាពល រដ្ឋចំនួន ១២គ្រួសារដែលកំពុងអាស្រ័យផលលើដីតំបន់៣ សរុបចំនួន ៥១.៥ហិកតាផ្សេងទៀត។

បច្ចុប្បន្នក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានស្រុកចំនួន ០៤ដែលក្រុមជនខិលខូចកំពុងទន្រ្ទានកាន់កាប់ ក្នុងនោះមានស្រុកមោងឫស្សី ស្រុកថ្មគោល ឯកភ្នំ និងស្រុកសង្កែ ស្មើ ២៩ទីតាំង សរុបផ្ទៃដីប្រមាណជា ១២ ២២១ហិកតា៕

Share.