ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគទី២ (Cambodian League 2) បានបញ្ចប់សប្តាហ៍ទី៣ នៅ ល្ងាចថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ដោយក្លិប ISI ដង្កោសែនជ័យ ធ្លាក់ចេញពីកំពូលតារាងក្រោយភ្លាត់ស្នៀតស្មើ ២-២ ជាមួយឬទ្ធីសែន នៅ កីឡដ្ឋាន KMH Park ខណ: បាទី លត់កងយោធពលខេមរ:ភូមិន្ទ U21 យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ឡើងទៅ ឈរកំពូលតារាង។

ខាងក្រោមនេះគឺជាលទ្ធផលសរុបសប្តាហ៍ទី៣៖
– សៀមរាប ២-១ ​បន្ទាយមានជ័យ
– កងយោធពលខេមរ:ភូមិន្ទ U21 ០-៣ សាលា​បាល់ទាត់​ជាតិ​បាទី
– កោះកុងអែហ្វស៊ី ១-១ ខេត្តត្បូងឃ្មុំ
ISI ដង្កោសែនជ័យ ២-២ ឬទ្ធីសែន។

តារាងចំណាត់ថ្នាក់លីគ២៖
១. សាលា​បាល់ទាត់​ជាតិ​បាទី មាន៩ពិន្ទុពេញ
២. ISI ដង្កោសែនជ័យ មាន៧ពិន្ទុ
៣. ខេត្តត្បូងឃ្មុំ មាន៧ពិន្ទុ
៤. កោះកុងអែហ្វស៊ី មាន៤ពិន្ទុ
៥. សៀមរាប មាន៣ពិន្ទុ
៦. កងយោធពលខេមរ:ភូមិន្ទ U21 មាន៣ពិន្ទុ
៧. ឬទ្ធីសែន មាន១ពិន្ទុ
៨. បន្ទាយមានជ័យ មិនមានពិន្ទុឡើយ៕

Telegram-Troryorng
Share.