ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappé វ័យ២២ឆ្នាំបានក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ UCL ដែល​អាច​រក​បាន​៣០​គ្រាប់ បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទល់នឹង Club Brugge ជួយឲ្យ PSG ឈ្នះក្នុងលទ្ធផល ៤-០ នៅ យប់ថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។

Mbappé កើតនៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨ មានកម្ពស់១.៧៨សង់ទីម៉ែត មានឪពុកជាគ្រូបង្ហាត់បាល់ទាត់ និងម្ដាយជាអតីតអ្នកលេង Handball អាជីព ដែលសុទ្ធសឹងជាកម្លាំងចិត្តក្នុងការជំរុញឱ្យខ្លួនគេក្លាយទៅ ជាកីឡាករបាល់ទាត់អាជីព។

នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ Mbappé បានបង្ហាញខ្លួនជាផ្លូវការដំបូង ហើយក៏បានបំបែកកំណត់ត្រាជាកីឡាករក្មេងបំផុតប្រចាំក្លិប AS Monaco ដែលបានចូលលេងលើកដំបូងនៅ អាយុ ១៦ ឆ្នាំ និង៣៤៧ថ្ងៃ។ មិនតែប៉ុណ្ណោះ គេក៏បានក្លាយជាកីឡាករក្មេងបំផុតដែលរកបានគ្រាប់បាល់ Hat-trick នៅ អាយុ ១៨ឆ្នាំ ២ខែ នៅ លីគកំពូលបារាំង ligue 1។

នៅ ក្នុងរដូវកាល ២០១៦-១៧ Mbappé បង្ហាញខ្លួន៤៤ លើក រកបាន២៦ គ្រាប់ ហើយក៏បានរួមចំណែកឱ្យ AS Monaco គ្រងជើងឯកជាលើកដំបូងនៃក្របខណ្ឌកំពូលរបស់បារាំង ligue 1 គិតចាប់តាំងពីឆ្នាំ ២០០០។

គួរបញ្ជាក់ផងដែរថា កីឡាករជំនាញជើងស្ដាំរូបនេះបានចុះកុងត្រាជាផ្លូវការជាមួយ PSG តាំងទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងទំហំទឹកប្រាក់ ១៨០លានអឺរ៉ូដែលជាតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទីពីរដោយទទួលបានចំណូលប្រចាំសប្ដាហ៍គឺ ២០.៧លានអឺរ៉ូ។ ខណ:កុងត្រានេះនឹងហួសសុពលភាពនៅ ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២។

Telegram-Troryorng

Share.