តារា​សម្ដែង​ឯក​ប្រុស ជា លាង​ឈែ កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​ស្ទើ​ទេ ខណៈដែល​នៅ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​បានបង្ហាញ​រូបភាព​ស្និទ​ស្នាល​ជាមួយ​តារា​ស្រី នួន ណា​តា​យ៉ា ដែល​មើលទៅ ដូចជា​ថត Pre- Wedding ត្រៀម​រៀបការ​អ៊ីចឹង។ នៅ លើហ្វេស​ប៊ុ​ក​ផេ​ក Photo City Studio បញ្ចេញ​រូប​ជាច្រើន​សន្លឹក ស្ដែង​ឱ្យឃើញ​តារា​ប្រុស​សង្ហា និង​តារា​ស្រី​សាច់​សខ្ចី​រូបនេះ មាន​កាយវិការ​ផ្អែមល្ហែម​យ៉ាង​ស្អិតរ​មួ​ត​ដាក់គ្នា រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​លើស​ជាតិ​ស្ករ។

កន្លងមកនេះ មាន​ដំណឹង​លេចលឺ​ខ្សឹបខ្សៀវ​ពី​ចង្កោម​អ្នកសិល្បៈ​ថា លោក ជា លាង​ឈែ ថា លោក​នឹង​តារា​ស្រី​រូបនេះ​កំពុង​ទំនាក់ទំនង​ជិតស្និទ ហើយ​មើលចិត្ត​គ្នា​ជា​យូរណាស់​មកហើយ តែ​នៅ ឡើយតែ​រង់ចាំ​ពេលវេលា​ល្អ​មកដល់​តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ មួយរយៈ​ចុងក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ​អ្នក​ទាំងពីរ​ទៅ ណា​មក​ណា​ជាមួយគ្នា​ណាស់ ហើយ​ស្រាប់តែ​ពេលនេះ​បញ្ចេញ​រូបថត​លក្ខណៈ Pre-Wedding តែម្ដង។ តើ​អ្នក​ទាំងពីរ​គ្រោង​នឹង​រៀបការ​នៅ ពេលណា?

បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង លោក ជា លាង​ឈែ បាន​បកស្រាយ​ថា មនុស្ស​ស្រី​ដែល​លោក​ស្រ​ម៉ៃ​ចង់​បានជា​អនាគត​ភរិយា គឺជា​មនុស្ស​ស្រី​ដូច​តារា​ស្រី ណា​តា​យ៉ា ព្រោះ​កញ្ញា​មាន​លក្ខណៈពិសេស​ដែល​ចាក់​បេះដូង​របស់លោក​ឱ្យ​លង់​ស្រឡាញ់។ លោក​ថា មនុស្សស្រីលោកពេញចិត្តគឺ​មាន​លក្ខណៈសម្បត្តិ​ជា​មនុស្ស​ស្មោះត្រង់ មិន​អត្មា​និយម រឹងមាំ ហើយក៏​ជា​មេផ្ទះ​ដ៏​ល្អ​ផងដែរ។

លោក ជា លាង​ឈែ បកស្រាយ​ប្រាប់​អំពី​រូបថត​ស្និត​ស្នាល​រវាង​លោក ជាមួយនិង​កញ្ញា ណា​តា​យ៉ា ដែល​មើលទៅ​ ដូច Pre-Wedding នោះ គឺ​ពិតជា​រូបថត Pre- wedding មែន ប៉ុន្ដែ​ជា​រូបថត Pre- wedding សម្រាប់ Studio Photo City ប៉ុណ្ណោះ មិនមែនជា Pre- wedding ពិតប្រាកដ​របស់​អ្នក​ទាំងពីរ​នោះទេ។ លោក​ថា ប្រសិនបើ Pre- wedding របស់លោក​ពិតមែន គឺ​ពិតជា​ផ្ចិតផ្ចង់​បន្ដិច ហើយ​អាច​នឹង​ប្រណិត​ជាង​នេះ​បន្ដិច។ សម្រាប់​ខ្លួន​លោក​ផ្ទាល់ លោក​ស្រលាញ់​ការថត​សម្លៀកបំពាក់​បែប Classic របៀប Western តែ​យ៉ាងណា​លោក​ក៏​មិន​ចោល​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​ឡើយ ព្រោះ​ជាទំនៀមទម្លាប់​របស់​ខ្មែរ​យើង។ លោក​បញ្ជាក់ទៀតថា រូប​ទាំង​ដែល Page Photo City បាន​បង្ហោះ គឺ​ទៅ ថត​នៅ​ កំពត​វិល​ល្ងាច​ប៉ុណ្ណោះ ហើយ​សម្លៀកបំពាក់​ក៏​ខាង Studio ជា​អ្នករៀបចំ​ឱ្យ​ដែរ។

ពាក់ព័ន្ធ​រឿង​សិរី​មង្គល​នេះ លោក ជា លាង​ឈែ អះអាងថា នៅ​ មិនទាន់មាន​គម្រោង​ច្បាស់​នៅ ឡើយទេ ព្រោះ​ត្រូវការ​ច្រើន​ទៀត។ ទំនាក់ទំនងស្នេហា​លោក​និង​កញ្ញា ណា​តា​យ៉ា ជាការ​ពិត​ឬ​យ៉ាងណា​នោះ ទុកឱ្យ​អ្នកគាំទ្រ និង​មហាជន​តាមដាន​ដោយ​ខ្លួនឯង​តែម្ដង។

សូមជម្រាបថា លោក ជា លាង​ឈែ និង​កញ្ញា នួន ណា​តា​យ៉ា គឺជា​តារា​ម្ដែ​ង​ដែលមាន​ទេពកោសល្យ​ដូចគ្នា និង​មាន​ជំនួញ​ក្រៅ​ សិល្បៈ​ដូចគ្នា។ អ្នកគាំទ្រ​បន់​ឱ្យតែ​អ្នក​ទាំង​ពីរបាន​ចូល​រោងការ​នាពេលឆាប់ៗនេះ​តែម្ដង៕

Telegram-Troryorng
Share.