ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងញញ្ជូនអីវ៉ាន់ចេញរត់ចែកជើងគ្នា ក៏ដូចជាកម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅ​ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុច សំណង់មិនរៀបរយ ផ្លូវរថភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ:  សាន ដេន ភេទស្រី អាយុ៥៨ឆាំ្ន មុខរបរនៅ ផ្ទះ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នារត់ចេញប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តពន្លត់អគ្គីភ័យដើម្បីឲ្យចេញជួយបាញ់ទឹកពន្លត់។

សមត្ថកិច្ចបានឱ្យដឹងថាករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆាប់ឆេះសម្ភារៈនិងផ្ទះប្រជាពលរដ្ឋខូចខាតសរុបចំនួន ៨០ខ្នង សំណង់មិនរៀបរយ។ក្នុងករណីអគ្គីភ័យខាងលើនេះមិនបង្កឲ្យមានអ្នករងរបួសនិងស្លាប់នោះទេ។ ប្រើប្រាស់រថយន្តការិ. អគ្គិភ័យ៖ ចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៧៥ឡាន ស្មើរនឹង ៣០០ម៉ែត្រគូប ។

  • រថយន្តជំនួយអន្តរាគមន៍ ក្រសួងមហាផៃ្ទ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន សើ្មរនឹង ៣៦ម៉ែត្រគូប។
  • រថយន្តអង្គភាព ង៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន សើ្មរនឹង ២០ម៉ែត្រគូប។
  • រថយន្តOCICទីក្រុងជ្រោយចង្វារ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ឡាន សើ្មនឹង ៩៦ម៉ែត្រគូប។
  • រថយន្តទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ឡាន សើ្មនឹង ៣៦ម៉ែត្រគូប។
  • រថយន្តទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន សើ្មនឹង ២៤ម៉ែត្រគូប។
  • រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប ធ្វើការពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៨និង០០នាទី  ថ្ងៃខែឆ្នាំដដែល៕

អត្ថបទ៖ សាវី

Share.