ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ផ្ទួនៗគ្នាបន្ទាប់ពីឆេះនៅខណ្ឌដូនពេញមិនទាន់រលត់ស្រួលបួលផងក៏មានអគ្គិភ័យឆេះនៅខណ្ឌឬស្សីកែវទៀតក្នុងថ្ងៃតែមួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ជាច្រើនគ្រឿង។

ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងនៅវេលាម៉ោង ៨នឹង១៥នាទីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុច សំណង់មិនរៀបរយ ផ្លូវជាតិលេខ៥  ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញភ្លើងឆាបឆេះចេញពីផ្ទះកើតហេតុខាងលើបង្កជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅរាលដាលក៏ប្រញាប់នាំគ្នាទាញទុយោទឹកនិងបូមទឹកទន្លេដើម្បីជួយបាញ់ពន្លត់ដោយមិនអាចគ្រប់គ្រងភ្លើងបានក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យដើម្បីចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះលី ភឿង ភេទស្រី អាយុ៧០ឆាំ្ននៅផ្ទះ។ មូលហេតុ: ឆ្លង់ចរន្តអគិ្គសនីបណ្ដាលអោយមានអគ្គិភ័យឆាបឆេះផ្ទះសង់ពី ឈើប្រក់សង្ក័សី(សំណង់មិនរៀបរាយ) រងការខូចខាតសម្ភារៈនឹងផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រចំនួន ១២ខ្នងនឹង ផ្ទះទំហំ៧ម៉ែត្រx១៤ម៉ែត្រចំនួន០៥ខ្នង សរុប១៧ខ្នងខូចខាតទាំងស្រុង។

រថយន្តពន្លត់អគ្គីភ័យចេញជួយបាញ់ពន្លត់រួមមានរថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ២៣គ្រឿង  ប្រេីប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍ ក្រសួងមហាផៃ្ទ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង  ០៨ម៉ែត្រគូប អូប័រការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន ០២គ្រឿង រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប ម៉ាសុីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី០២ ចំនួន ០១គ្រឿង រថយន្តOCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរGanzbergចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ៨ម៉ែត្រគូប។ធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាបពរនៅវេលាម៉ោង ៩និង៤៥នាទី  ថ្ងៃខែឆ្នាំដដែល តែមិនបង្កឲ្យមានអ្នករងរបួសនិងស្លាប់នៅក្នុងករណីអគ្គីភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះទេ៕

Share.