នៅ លើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ មហាជនកំពុងចាប់អារម្មណ៍ខ្លាំងលើប្រធានបទ «ជនទី៣» ដែលគេដឹងថា ជារឿងរ៉ាវពាក់ព័ន្ធបុគ្គលជោគជ័យ ប៊ុន ផាក។ ជុំវិញរឿងនេះ មិនត្រឹមតែទាញចិត្តមហាជនអ្នកលេងបណ្ដាញសង្គមនោះទេ សូម្បីតែផលិតករភាពយន្ដ ក៏បានលើកប្រធានបទនេះមកផលិតជាខ្សែភាពយន្ដអប់រំផងដែរ។

រឿង «ជនទី៣គួរឱ្យខ្លាច» ជាភាពយន្ដអប់រំបែបជីវិត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា សុភមង្គលរបស់គូស្នេហ៍មួយគូ បានប្រគល់ឱ្យទៅ ក្នុងដៃរបស់ជនទី៣ជាអ្នកកាន់កាប់ទៅ វិញ។ សាច់រឿងទាំងស្រុងនៅ មិនទាន់លាតត្រដាងទេ តែតាមរយៈវីដេអូ Trailer នេះត្រូវបានគេឃើញថា ជាសាច់រឿងខ្លះដែលបានដកស្រង់ពីរឿងរបស់បុគ្គលល្បីជោគជ័យនៅ លើបណ្ដាសង្គមគឺ ប៊ុន ផាក ។ ភាពយន្ដអប់រំមួយនេះ បានបង្ហាញអំពីលទ្ធផលចុងក្រោយនៃទង្វើរបស់ជនទី៣ និងដំណោះស្រាយផ្សេងៗ ដែលអ្នកគាំទ្រអាចស្រង់យកគំនិតល្អៗមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន។

គួររំលឹកដែរថា ប្រធានបទ ជនទី៣ ដែលកើតឡើងនៅ លើបណ្ដាញសង្គមកន្លងមកនេះ គឺករណីពាក់ព័ន្ធនឹងរឿងរបស់ លោក ជា ចាន់តុលា ជាស្វាមីរបស់អ្នកនាង ស៊ាន ធារី ដែលជាម្ចាស់ហាង V SHOP CAMBODIA ដែលអ្នកទាំងពីរបានរួមរស់នៅ​ជាមួយគ្នាអស់​រយៈ​ពេល​ជិត ៥ឆ្នាំមកហើយ ប៉ុន្តែមិន​បានចុះសំបុត្រ​អាពាហ៍ពិពាហ៍។ ក្រោយមក លោក ជា ចាន់តុលា បានបង្ហោះទម្លាយរឿងខ្លួន ត្រូវជនទី៣លូកថ្លើមឆក់យកប្រពន្ធ ឱ្យមហាជនបានដឹងថា ជនទី៣ គឺជាបុគ្គលជោគជ័យ ប៊ុន ផាក ។ លុះមិនយូរប៉ុន្មានក៏កើតមានរឿង ចាប់បញ្ចូនខ្លួនបុគ្គលជោគជ័យ ឬជនទី៣រូបនេះទៅ តុលាការ ក្រោមបណ្ដឹងអាជ្ញាតាំងខ្លួនជាមេធាវីខុសច្បាប់៕

តើរឿង «ជនទី៣គួរឱ្យខ្លាច» នេះ ត្រូវសាច់រឿងរបស់ ប៊ុន ផាក ឬយ៉ាងណា? មានតែរង់ចាំទស្សនារឿងពេញនៅ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ នៅ លើកញ្ចក់ទូរទស្សន៍បាយ័ន វេលាម៉ោង ៨យប់។ សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ ៖

Share.